ស៊ីរី៖ ក្រុមអ្នកប៉ះបោរជាច្រើន បានខឹងយ៉ាងខ្លាំង បន្ទាប់ពី  រដ្ឋមន្ត្រីការបរទេសស៊ីរី បានធ្វើសេចក្តីថ្លែងការណ៍មួយ បធិសេធទៅនឹងការដកទ័ពចេញពីតំបន់ Treimsa  ដែលបានសម្លាប់ប្រជាពលរដ្ឋស៊ីវិលយ៉ាងច្រើន។

width=456

យោងតាមបណ្តាញសារពត៌មានមួយ   បានឱដឹងថា  លោក Kofi Annan និងលោក Ban Ki-moon   បានធ្វើដំណើរកាន់ទៅប្រទេសរុស្ស៊ី    និងប្រទេសចិន   ដើម្បីបញ្ចុះបញ្ចូលឱ្យប្រទេសទាំងពីរ  ដែលជាសមាជិកអចិន្រ្តៃយ៍នៃអង្គការសហប្រជាជាតិ ត្រលប់មកធ្វើការប្រឆាំងទៅនឹងរបបរបស់ប្រធានាធិបតី Bashar al Assad វិញ។

width=456

គួររំលឹកដែរថា    មានតំបន់ជាច្រើនក្នុងប្រទេសស៊ីរី  កំពុងតែបន្តការវាយប្រហារគ្នាយ៉ាងខ្លាំងខ្លារវាងកងទ័ពយោធាស៊ីរី  និងក្រុមប៉ះបោរ។ ក្នុងការវាយប្រហារគ្នានេះ បណ្តាលឱ្យមានមនុស្សសរុបចំនួន ១០៥នាក់  រាប់បញ្ចូលទាំងពលរដ្ឋស៊ីវិល  ៤៨នាក់ទៀត ត្រូវបានសម្លាប់ក្នុងរយៈពេល១ សប្តាហ៍៕

width=456

ដោយ៖ វណ្ណៈប្រភព៖ news.sky