រថយន្ត Audi ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែវិវដ្តខ្លួនទៅរកភាពអស្ចារ្យ កាន់តែទំនើប  ជាមួយនឹងប្រព័ន្ធបច្ចេកវិជ្ជា និង មានរូបរាងថ្មី កាន់តែស្រស់ស្អាត និងទាក់ទាញបំផុត សំរាប់បំពេញចិត្តអតិថិជនដ៏ច្រើន នៅលើពិភពលោក កំពុងតែ ប្រើប្រាស់រថយន្តម៉ាក Audi។

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Audi បានរផលិតចេញនូវរថយន្តម៉ូដែលថ្មីមួយទៀត ដែលមានឈ្មោះថា Audi RS4 Avant Nogaro។ លក្ខណៈពិសេស របស់រថយន្ត Audi RS4 Avant Nogaro ម៉ូដែលថ្មី ឆំា្ន២០១៤ ដ៏ស្រស់ស្អាតនេះ គឺមានរូបរាងខាងក្រៅ ដ៏ស្រស់សង្ហា  ប្រណិតជាមួយនឹង ពណ៌ថ្នំារថយន្តដ៏ទាក់ទាញ និង ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិជា្ជ  ដ៏ល្អឥតខ្ចោះនៅខាងក្នុង។ អ្វីដែលកាន់តែធ្វើឱ្យរថយន្ត Audi RS4 Avant Nogaro ទទួលបាន ប្រជាប្រិយភាពខ្លាំងបំផុតនោះ គឺ គ្រប់ម៉ូដែល ទាំងអស់រថយន្ត Audi RS4 Avant Nogaro គឺត្រូវបានបំពាក់ដោយសំបកកង់ Sport ដ៏ស្តើង  ដែលធ្វើឱ្យរថយន្តនេះកាន់តែទទួលបានភាពទាក់ទាញយ៉ាងខ្លាំងពីអតិថិជន ដែលស្រលាញ់ និង ចូលចិត្តលេងថយន្ត។

មួយវិញទៀត រថយន្ត Audi RS4 Avant Nogaro ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ  មានកំលាំងម៉ាស៊ីន​ ៨ អាចបើកបរបានល្បឿន ១៧៤ម៉ាយ/ម និង មានតំលៃ ៨៧,៣០០ដុល្លារ នៅអាមេរិក៕សូមទស្សនា រូបភាព ខាងក្រោម

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed