
តើមិត្តនារីចង់អោយបុរសចូលចិត្តខ្លួនដែររីទេ? តើធ្វើយ៉ាងណា កុំអោយឋិតនៅក្នុងបញ្ជីសម្អប់របស់បុរស? ពេលខ្លះ បុរសមួយចំនួនវាយតំលៃលើនារីពីរូបរាងខាងក្រៅថានារីបែបនោះ នារីបែបនេះ តាមតែចិត្តរបស់គេ។ ប៉ុន្តែចងចាំថារូបរាងពីខាងក្រៅមិនអាចមើលដឹងពិតពីជំរៅចិត្ត មនុស្សយើងឡើយ ហើយវាក៏ជាប្រការមួយយល់ខុសយ៉ាងធ្ងន់ធ្ងរ សំរាប់ឈានទៅរកចំណងមិត្តភាពមួយដ៏យូរអង្វែង ប្រសិនបើគ្រាន់តែវាយតំលៃលើរូបរាងពីខាងក្រៅ។ ដូចនេះការវាយតំលៃមើលពីរូបខាងក្រៅគួរតែជៀសវាង។ ខាងក្រោមនេះគឺជាប្រការមួយចំនួនដែលបុរសមិនចូលចិត្តៈ១. នារីដែលមិននិយាយពីហេតុផល ហើយគិតតែនិយាយយកត្រូវតែខ្លួនឯង។២. មិនគោរពពាក្សសំដីរបស់ខ្លួន និងថែមនិយាយកុហក។៣. រកលេសមកដោះសារដោយមិនហាន់ទទួលកំហុសរបស់ខ្លួន និងគ្មានទំនួលខុសត្រូវ។៤. មិនចេះផ្តល់តំលៃអោយគ្នានិងថែមទាំងព្យាយាមកេងចំនេញ និងបោកប្រាស់ពីបុរសនោះ។៥. គិតតែពីតែងខ្លួនមិនយកចិត្តទុកដាក់ក្នុងការរៀនសូត្រនិងការងារ។៦. និយាយដើមអ្នកដ៏ទៃ ឫមិត្តភក្រ័។៧. មិនចេះយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។៨. គិតថាបុរសដែលខ្លួនស្រលាញ់ត្រូវតែធ្វើអ្វីៗទាំងអស់ដើម្បីខ្លួន។ និងជាពិសេសគឺមិត្តប្រុសរបស់អ្នកផ្ទាល់។
ដោយៈ វណ្ណៈប្រភពៈ healthandlove