ទីភ្នាក់ងារអវកាសណាសា នឹងប្រកាសពីគម្រោងសាងសង់មូលដ្ឋាននៅលើឋានព្រះច័ន្ទ ក្រោយពីប្រធានាធិបតី Barack Obama ចូលកាន់តំណែងអាណត្តិថ្មីនេះ។

លោក John Logsdon សាស្ដ្រាចារ្យកិត្តិយសរបស់សាកលវិទ្យាល័យ George Washington បានមានប្រសាសន៍ថា អង្គការណាសា ធ្លាប់បានប្រកាសថា ពួកគេចង់បង្កើតមូលដ្ឋានមួយនៅលើផ្នែកងងឹតរបស់ព្រះច័ន្ទ។ លោក បន្ដថា កាលពីមុននេះមន្ដ្រីរបស់លោក Obama បានយល់ព្រមចំពោះកម្មវិធីនេះ ប៉ុន្ដែមុនការបោះឆ្នោតជាតិ ក្រុមមន្ដ្រីរបស់ណាសាមិនបានពិភាក្សាអំពីរឿងនេះដោយសារតែពួកគេយល់ថា ប្រសិនលោក Mitt Romney ឈ្នះឆ្នោត លោកនឹងបដិសេធកម្មវិធីនេះ។ 

លោកប្រធានាធិបតី Obama ធ្លាប់បានណែនាំអោយណាសា ឆ្ពោះទៅកាន់ការនាំមនុស្សឡើងទៅឋានព្រះច័ន្ទ នៅឆ្នាំ ២០២៥ និងឡើងទៅភពព្រះអង្គារ ក្រោយឆ្នាំ ២០៣០។ ដើម្បីសម្រេចគោលដៅនេះ ណាសា កំពុងច្នៃប្រភេទកាំជ្រួចធំដែលមានឈ្មោះថា SLS និងយានអវកាសថ្មី Orion ។ តាមគម្រោង យានអវកាស Orion នេះនឹងចាប់ដំណើរការពីឆ្នាំ ២០២១។

ការបង្កើតមូលដ្ឋានមួយនៅលើឋានព្រះច័ន្ទ គឺជាឈ្នាន់ដ៏សំខាន់មួយសម្រាប់គាំទ្រដល់ការរុករកលើភពមួយនេះ និងដើម្បីជាទីតាំងមួយសម្រាប់ការហោះហើរទៅភពឆ្ងាយៗ ដូចជាព្រះអង្គារជាដើម៕

width=457

 

ដោយ ៖ សីហាប្រភព ៖ KH