ភ្នំពេញ ៖ ស្រ្តីម្នាក់ដែល គេមិនទាន់ស្គាល់ អត្តសញ្ញាណ បានស្លាប់ភា្លមៗ នៅហ្នឹងកន្លែងកន្លែង កើតហេតុ និងបុរសម្នាក់ទៀត ដែលជាអ្នកបើករថយន្ត    បានរងរបួសស្រាល  ក្រោយពី រថយន្តកាមរីបាឡែន របស់ពួកគេ បានជ្រុលទៅបើកទៅបុករបងថ្មផ្ទះសំណាក់ខ្សាច់មាស កាលពីវេលាម៉ោង១និង៤៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកក្កដា ២០១៣ ស្ថិតក្នុងភូមិកៀនឃ្លាំង២ សង្កាត់ព្រែកលាភ ខណ្ឌឫស្សីកែវ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ  បានអោយដឹងថា មុនពេលកើតហេតុមាន រថយន្តកាមរីបាឡែន ១គ្រឿង ពណ៌ស   ពាក់ស្លាកលេខ ភ្នំពេញ 2W-9157  បើកបរដោយបុរសម្នាក់ និងស្រ្តីអ្នករួមដំណើរម្នាក់ បានធ្វើដំណើរ  តាមបណ្តោយ ផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីកើត ទៅលិចតាម ផ្លូវស្ពានជ្រោយចង្វា   ខណៈមកដល់មុខ   ផ្ទះសំណាក់ខ្សាច់មាស   រថយន្តបានបួង ចង្កូតត្រឡប់ក្រោយ ក៏បានជ្រុលបោកខ្ទប់នឹងរបងថ្មផ្ទះសំណាក់   បណ្តាលឱ្យរថយន្តក្រពឹតផ្នែកខាងស្តាំ គៀបជាប់ស្រ្តីម្នាក់ស្លាប់ភ្លាមៗ  នៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកអ្នកបើកបររថយន្ត ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និង កម្លាំងនគរបាលចរាចរណ៍ជើងគោក បានចុះទៅវាស់វែង  យករថយន្តខាងលើ   ទៅរក្សាទុកនៅការិយាល័យ  នគបាលចរាចណ៍ ជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ចំណែក  សពស្រ្តីខាងលើមិនទាន់ស្គាល់អត្តសញ្ញាណ  ត្រូវយកទៅដំកល់ទុកនៅ វត្តទឹកថ្លា រង់ចាំបងប្អូន មកទទូលពេលក្រោយ៕

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល