កាលពីប៉ុន្មានថ្ងៃមុន ទស្សនិកជន បានឃើញរួចមកហើយ ជាមួយនឹងការបង្ហាញខ្លួន ក្នុងឈុតប៊ីគិនី ដើម្បីថតរូបប្រម៉ូត ផ្សាយពិណិជ្ជកម្ម ។ ថ្មីៗនេះ អ្នកសារព័តមានបាន ទៅផ្តិតយករូបថតបេក្ខនារី បវរកញ្ញាហុងកុង ក្នុងឈុតមួយដ៏សិចស៊ី ក្នុងពេលសមដើរម៉ូត ដែលធ្វើអោយមហាជនរិះគន់អ្នករៀបចំកម្មវិធី ។កាលពីម្សិលមិញនេះ បេក្ខនារីទាំង ២០ រូបបានឡើងទៅឆាកសំដែង ដើម្បីធ្វើការសមហ្វឹកហាត់ដើរម៉ូត មុនពេលការប្រកួតមែនទែនមកដល់ ។ រូបថតជាច្រើន ត្រូវបានចុះផ្សាយ ដែលធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលនិងបញ្ចេញមតិ អវិជ្ជមានជាច្រើន ។ ឈុតដែលបេក្ខនារី ពាក់នោះគឺពិតជាសិចស៊ីណាស់ ដែលត្រូវបានទស្សនិកជននិយាយថា ពួកគេកំពុងតែប្រលងបវរកញ្ញា ឬ ធ្វើតាមតារាម៉ូដែលសិចស៊ី Can LoLo ? ទស្សនិកជនខ្លះទៀតនិយាយថា ការប្រលងសម្រស់ មិនគួរណាយកសំលៀកបំពាក់សិចស៊ីហួសហេតុ យ៉ាងនេះពេកទេ ។ខាងអ្នករៀបចំកម្មវិធី បាននិយាយថា វាគ្រាន់តែជាឈុតសាកល្បងប៉ុណ្ណោះ ហើយក៏មានឈុតជាច្រើនផ្សេងទៀតផងដែរ ។ អ្នករៀបចំបញ្ជាក់ថា ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ឈុតនេះនឹងត្រូវផ្លាស់ប្តូរចេញ ជំនួសដោយឈុតសំលៀកបំពាក់ ដែលប្លែកហើយស្អាតសមរម្យ ៕
ដោយ ៖ លីលីប្រភព ៖ k14