រឿង Arrival ជាខ្សែភាពយន្តដែលលោកអ្នកមិនត្រូវមើលរំលង ពោលជាខ្សែភាពយន្តថ្មីទើបតែមកដល់ ដែលធ្វើឲ្យប្រិយមិត្តដែលចូលចិត្តរឿងប្រភេទវិទ្យាសាស្រ្តមានចំណាប់អារម្មណ៏ចង់ទៅមើល ក៏ដូចជាឆ្ងល់ថាតើ មនុស្សនិងធ្វើការសន្ទនាជាមួយពួកក្រៅភពបានដោយរបៀបណា ហើយតើពួកក្រៅភពមកនេះគឺមកក្នុងន័យអ្វី។

/

រឿងនេះនិយាយវីរជនមួយក្រុមបានរួបរួមគ្នាស៊ើបអង្កេតហេតុការណ៏ចំលែកមួយ គឺការចុះចតពេញភពផែនដី។ ហើយក្នុងក្រុមនោះផងដែរក៏ មានរួមបញ្ចូលទាំងអ្នកជំនាញផ្នែកភាសាគឺសាស្រ្តាចារ្យ Louise Banks ដែលត្រូវជ្រើសរើសដោយក្រុមយោធា ដើម្បីជួយសម្រេចថា តើពូកទាំងនោះមកក្នុងបំណងល្អ រឺមកបង្កការគំរាមកំហែងដល់មនុស្សជាតិ។

/

គួរបញ្ជាក់ថាភាពយន្ត Arrival មានការចូលរួមសម្តែងដោយតួអង្គ Hawk Eyes ផងដែរគឺលោក Jeremy Renner ដែលសំដែងជា Ian Donnelly និង Amy Adams ដែលជាតួអង្គសង្សាររបស់ Superman ក៏មានវត្តមានដែរ គឺគាត់នឹងសម្តែងជា Louise Banks ដែលអ្នកទាំងពីរតួជាតួសំខាន់ក្នុងរឿងនេះ ។ ការប្រថុយនឹងគ្រួសថ្នាក់ ការលះបង់ជីវិតដើម្បីស្វែងរកការពិត ការដោះស្រាយបញ្ហាដោយសន្តិវិធី ស្នេហា នឹងសកម្មភាពជាច្រើនទៀត មាននៅក្នុងរឿង “ការមកដល់របស់មនុស្សភពក្រៅ” ឫ “Arrival” ដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ!

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ៕

/

/

/

/

/

ប្រភព ៖ Westec Media limited