យើងអាចនិយាយបានថាភាពយន្តខ្នាតធំ The Avengers : Age Of ULTRON គឺជារឿងមួយដែលទស្សនិកជន កំពុងតាមដាន និងចាប់អារម្មណ៍ជាខ្លាំង ដែលនឹងត្រូវស្វាគមន៍ ទស្សនិកជន នៅក្នុងឆ្នាំ ២០១៥ ខាងមុខនេះ ។

/ថ្មីៗនេះ នៅក្នុងបទសំភាសន៍មួយ អ្នកដឹកនាំរឿងលោក​ Joss Whedon បានបង្ហើបអោយដឹងថា នៅក្នុងវគ្គ ២ នេះ សមាជិកមួយនៃក្រុម Avengers នឹងត្រូវឃ្លាតឆ្ងាយ ពីទស្សនិកជនហើយដោយការឃ្លាតឆ្ងាយនោះ គឺជាការលះបង់ស្ម័គ្រស្លាប់ ការពារអ្នកផ្សេងទៀត ។ ទោះជាយ៉ាងណាក្តី យើងនៅមិនទាន់ដឹងថា អ្នកណានឹងក្លាយជាអ្នក ចាកចេញនោះទេ ។ពេលនិយាយដល់ការចាកចេញ ទស្សនិកជនបាននាំគ្នា លើកឡើងជាប្រធានបទ ក្តៅគគុកពេញអ៊ីនធើណេត ។ ទស្សនិកជន បានលើកសមាជិក ៣ នាក់ដែលអាចនឹងត្រូវចាកចេញ ។ទីមួយគឺ Hawkeye (Jeremy Renner) ដែលជាតួអង្គម្នាក់ មិនសូវជាមានការគាំទ្រខ្លាំងប៉ុន្មានឡើយនៅក្នុងរឿងនេះ ដូចនេះហើយ ទស្សនិកជនទស្សទាយថា គេនេះហើយនឹងត្រូវចាកចេញ ។

/ ចំណែកទី២វិញគឺ Captain America (Chris Evans) ទស្សនិកជនបានដឹង អំពីការស្លាប់របស់គាត់នៅក្នុងគំនូរជីវចលរួចទៅហើយ (រស់ឡើងវិញពេលក្រោយ) តែបន្ទាប់ពីចេញរឿង Captain America វគ្គ ២ មកទស្សនិកជន បានគិតថាវានឹងទាក់ទង ដល់ការលះបង់នៅក្នុងThe Avengers 2 ។

/ចំណែកទីបីវិញគឺ Iron Man ទស្សនិកជនបានគិតថា ដោយសារតែ Robert Downey Jr បានប្រកាសអំពីការចាកចេញពីការថត Iron Man ដូចនេះហើយ នៅក្នុងវគ្គ ២​នេះ Iron Man ប្រហែលជាក្លាយទៅជា តួអង្គដែលលះបង់ខ្លួនហើយ ។

/តែទស្សនិកជនបាននិយាយថា Iron Man គឺជាតួអង្គដែល ទទួលបានការចាប់អារម្មណ៍ ច្រើនបំផុតនៅក្នុងរឿង The Avengers នេះប្រសិនបើ Iron Man ត្រូវលះបង់មែន វាពិតជាធ្វើអោយទស្សនិកជន ខកចិត្តខ្លាំងណាស់មើលទៅ ៕

ដោយ ៖ លីលីប្រភព ៖ k14