ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបវទេស grindtv អោយដឹងថា នៅឯរដ្ឋ Florida សហរដ្ឋអាមេរិក ឯណោះវិញ បុរសដែលជាអ្នកនេសាទម្នាក់ ពិតជាបានធ្វើអោយបណ្តាទំព័រសារព័ត៌មាន មានភាពភ្ញាក់ផ្អើលជាខ្លាំង ពោលគឺក្រោយពីគាត់ប្រមាញ់បានត្រីបបែលយក្ស ដែលមានទម្ងន់ដល់ទៅជិត ៣០០ គ.ក ។

បុរសដែលជាអ្នកនេសាទឆ្មើមរូបនេះ មានឈ្មោះថា Mark Quartiano ជាទូទៅ គាត់ប្រមាញ់បានត្រីឆ្លាមដល់ទៅរាប់ពាន់ក្បាលឯណោះ ជាមួយនឹងអាជីពជាអ្នកតាមប្រមាញ់ត្រីឆ្លាមដ៏ស្ទាត់ជំនាញម្នាក់ បុរសរូបនេះ ត្រូវបានគេដាក់រហ័សនាមអោយដឹងថា Mark the Shark ។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា អ្វីដែលជាភាពភ្ញាក់ផ្អើលជាមួយនឹងសមិទ្ធផលស្នាដៃចុងក្រោយរបស់គាត់នោះគឺ នាចុងសប្តាហ៍កន្លងទៅនេះ ពោលគឺ នៅចំថ្ងៃសៅរ៍ គាត់បានប្រមាញ់បានត្រីបបែលយក្សដ៏កម្រម៉្យាងដែលចូលចិត្តរស់នៅក្នុងតែទឹកជ្រៅ ដោយនៅក្នុងនោះ គេបាននិយាយថា ការប្រមាញ់បានលើកនេះ ប្រៀបបានទៅនឹងការរកឃើញផ្នែកដ៏កម្រសត្វដាយនូស័រដូច្នេះដែរ ពោលគឺ វាពិតជាកម្រណាស់។

លុះមកដល់ វេលាថ្ងៃច័ន្ទ ក្រោយពីមានការសិក្សាស្រាវជ្រាវ លោក George H. Burgessមកពី Florida Museum of Natural History បានកំណត់ឈ្មោះ ត្រីបបែលយក្សដ៏កម្រមួយនេះ ដោយមានឈ្មោះវិទ្យាសាស្រ្តថា Dasyatis centroura ៕
ប្រែសម្រួល ៖ កុសលប្រភព ៖ grindtv