យើងទាំងអស់គ្នាបានដឹងហើយថាពិភពលោកយើងនេះតែងតែកើតមានឡើងនូវរឿងចម្លែកៗជាច្រើនដែលយើងមិននឹកស្មានដល់​ ដោយឡែកនាពេលថ្មីៗនេះ ក៏មានរឿងចម្លែកមួយបានកើតឡើង គឺល្ពៅមួយផ្លែមានទម្ងន់ធ្ងន់ជាងឡានមួយគ្រឿងទៅទៀត។

ល្ពៅយក្សមួយផ្លែនេះ មានទម្ងន់ដល់ទៅ ៧៥០ គឺឡូក្រាម ដែលត្រូវបានដាំដោយបងប្អូនប្រុសភ្លោះពីរនាក់ គឺលោក Lan និង លោក Stuart Paton និងវាត្រូវបានគេអោយឈ្មោះថា ល្ពៅយក្សដែលមានទម្ងន់ធ្ងន់ជាងគេលើលោក។ ពួកគាត់ទាំងពីរនាក់បានដាំល្ពៅយក្សនេះ ដោយចំណាយពេលជាង ៣០ ឆ្នាំចុងក្រោយនេះ ហើយនៅក្នុងឆ្នាំនេះ ពួកគេបានគិតថាវានិងបានបំបែកឯតទគ្គកម្មពិភពលោក។ ពួកគេបានបញ្ជាក់ថា វាមានការរីកធំធាត់ដល់ទៅ ១៣ គឺឡូក្រាមក្នុងមួយថ្ងៃឯណោះ។

width=449

ពួកគេបានមានសង្ឃឹមថា វានិងមានទម្ងន់សមល្មមក្នុងការផ្តួលនូវឯតទគ្គកម្មចាស់ ដែលជាលទ្ធផល វាក៏បានផ្តួលនូវដៃគូចាស់ ហើយវានឹងត្រូវបានគេប្រសិទ្ធនាមថា ល្ពៅមានទម្ងន់ធ្ងន់ជាងគេលើលោក។ ពួកគេបានបញ្ជាក់ថា ល្ពៅនេះវាកាន់តែធំឡើងៗ ជាបន្តបន្ទាប់ ស្របពេលដែលពួកគេបានរិះរកនូវមធ្យោបាយថ្មីៗ ក្នុងការដាំវាអោយបានល្អ៕

width=448

/

ដោយ ៖ រិទ្ធីប្រភព ៖ odditycentral