ញ៉ូវយ៉ក  ៖  បើតាមការស្រាវជ្រាវនៅពេលថ្មីៗនេះ  បានបង្ហាញអោយដឹងថា អ្នកបោះបង់ចោលទំលាប់ជក់បារី មានអាយុវែងជាងអ្នកដែលបានបន្តទំលាប់អាក្រក់មួយនេះ ។

របាយការណ៍មួយនេះ ក៏បានបញ្ជាក់អោយដឹងផងដែរថា  ការស្រាវជ្រាវនេះមិនត្រឹមតែផ្តោតសំខាន់ទៅលើផលប៉ះពាល់អវិជ្ជមាន ដែលកើតមានឡើងនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ  តែក៏សិក្សាទៅលើផលប៉ះពាល់រយៈពេលវែងនាពេលអនាគត   ដែលអាចបណ្តាល អោយអ្នកដែលមានទំលាប់ជក់បារីទាំងនោះ អាចស្លាប់មុនអាយុបាន។

width=480

បើយោងទៅតាមលោកវេជ្ជបណ្ឌិត   Hermann  Brenner  ដែលជាចាត់ការទូទៅ នៃមជ្ឍមណ្ឌលស្រាវជ្រាវរោគមហារីករបស់ប្រទេសអាឡឺម៉ង់  បានអោយដឹងថា  ពួកយើងកំពុងតែធ្វើការបញ្ជុះបញ្ជូលធ្វើយ៉ាងណា អោយអ្នកដែលមានទំលាប់ជក់បារីទាំងអស់  បោះបង់ចោលទំលាប់អាក្រក់មួយនេះ។

ពួកគេបានរកឃើញថា បណ្តាអ្នកជក់បារីដែលមានវ័យចាប់ពី  ៦០  ឆ្នាំឡើងទៅ  គឺមានភាគរយខ្ពស់ពោលគឺ  អត្រាដែលអាចស្លាប់មុនអាយុ កើនឡើងដល់ទៅ  ៨៣  ភាគរយ  ប្រសិនបើប្រៀបធៀបទៅនិងអ្នកដែលមិនធ្លាប់បានជក់បារីសោះ។

លើសពីនេះទៅទៀត  បើយោងទៅ តាមអ្នកស្រាវជ្រាវថ្នាំជក់  គឺលោកវេជ្ជបណ្ឌិត Prabhat Jha ដែលមកពីមន្ទីរពេទ្យ  St. Michae l នាទីក្រុង  Toronto ប្រទេសកាណាដា បានរកអោយឃើញថា អត្រាភាគរយអ្នកដែលមិនមានទំលាប់ជក់បារី មាន ៥៩ ភាគរយ  ដែលអាចអោយពួកគេរស់បានទៅដល់អាយុជាង ៨០ ឆ្នាំ  វេជ្ជបណ្ឌិតរូបនេះក៏បានបន្ថែមថា អ្នកដែលមានទំលាប់ជក់បារី ហើយមកទល់នឹងពេលនេះ ពួកគាត់មានវ័យចំណាស់ដោយពួកគាត់បានយល់ច្រឡំថា វាបានយឺតពេលទៅហើយសំរាប់រូបគាត់ក្នុងការបោះបង់ចោលទំលាប់ជក់បារី ហើយក៏គ្មានអត្ថប្រយោជន៍អ្វីនោះទេ ប្រសិនបើពួកគាត់បានបោះបង់ចោលទំលាប់នេះ។

width=493

ក្រោយមក  ការយល់ច្រឡំនេះត្រូវបានបកស្រាយ ដោយវេជ្ជបណ្ឌិតមួយចំនួន អោយបានដឹងថា ការបោះបង់ចោលទំលាប់ជក់បារី  មិនថានៅពេលដែលលោកអ្នកនៅវ័យក្មេង  ឬ    រាងចំណាស់បន្តិចមែនក៏វា ជាអត្ថប្រយោជន៍មួយខ្ពស់  សំរាប់សុខភាពរបស់លោកអ្នក  ពោល   គឺវាអាចជួយពន្យាពេលនៃការរស់នៅរបស់អ្នកអោយបានយូរជាងមុន ធៀបទៅនឹងអ្នកដែលមិនបានបោះបង់ចោលទំលាប់អាក្រក់នេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ yourhealth