វៀតណាម ៖ លោកតាវ័យ ៨៥ ឆ្នាំម្នាក់នឹងមានឈ្មោះថា Nguyen Van Chien មកពីខេត្ត Tien Giang ដែលស្តិតនៅភាគខាងត្បូង នៃប្រទេសនេះ  ត្រូវបានប្រភពព័ត៌មានរកអោយឃើញថា លោកតារូបនេះ មិនខ្ចីកាត់សក់របស់ខ្លួន​ក្នុងរយៈពេល ៧០ ឆ្នាំចុងក្រោយពោលគឺ ចាប់តាំងពីគាត់នៅរៀនថ្នាក់ទី ១២ មកម្ល៉េះ។

width=504

គួរបញ្ជាក់ផងដែរថា   មកទល់នឹងពេលនេះ  សក់លោកតាត្រូវបានបញ្ជាក់អោយដឹងថា​  មានប្រវែងដល់ទៅ ៤ ម៉ែត្រ នឹងមានទម្ងន់ដល់ទៅ ២ គឺឡូក្រាម។ លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបន្ថែមអោយដឹងផងដែរថា   កាលពីគាត់នៅពីក្មេង  គាត់ពុំចូលចិត្តកាត់សក់អោយខ្លីនោះទេ  ។

width=502

លុះក្រោយមក ខណៈពេលដែលគាត់បានសិក្សានៅថ្នាក់វិទ្យាល័យ (ថ្នាក់ទី ១២)   លោកគ្រូអ្នកគ្រូក៏បានធ្វើការណែនាំ អោយគាត់កាត់សក់ចេញ ភ្លាមៗនោះ គាត់ក៏យល់ព្រមតាមសំណើរបស់ពួកគាត់ ដោយធ្វើការកាត់សក់នោះចេញ​   តែអ្វីដែលជារឿងចម្លែកនោះ  គឺថា​ នៅពេលដែលគាត់បានកាត់សក់ចេញ  ក៏បានធ្វើអោយសុខភាពរបស់គាត់ចេះតែមិនស្រួល  ដូចមុនពេលកាត់សក់នោះទេ ។

ដូច្នេះហើយ  រយៈពេលជាង  ៧០  ឆ្នាំចុងក្រោយនេះ  គាត់ក៏បានសំរេចចិត្តដោយមិនបានកាត់សក់របស់គាត់ចេញនោះទេ  ដែលមកទល់នឹងពេលនេះ  វាមានប្រវែងដល់ទៅ  ៤  ម៉ែត្រ នឹង​ មានទម្ងន់ដល់ទៅ ២ គឺឡូក្រាមឯណោះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ពិសិដ្ឋ