អ្នកជាយុវនារីទាន់សម័យម្នាក់ ហើយកំពុងស្វែងរកម៉ូដែល ឬស្ទីលសម្លៀកបំពាក់ថ្មីៗមកពីជុំវិញពិភពលោក ដែលមានលក្ខណៈខ្លាំងក្លា បែបនារី! ដូច្នេះសូមតាមដានអត្ថបទនេះ !

width=475ដោយជ្រើសរើសអាវ oversized ប្រកបដោយភាពប្លែកភ្នែក នារីម្នាក់នេះ ក៏បានប្រើស្បែកជើង platform ពណ៌ស្បែកខ្លា ប្រើកាបូប transparent ដ៏ស្រស់ស្អាត ដើម្បីធ្វើឱ្យឈុតសម្លៀកបំពាក់របស់នាង កាន់តែខ្លាំងក្លា និងលេចធ្លោបែបយុវវ័យ។/បើទោះជាមានលក្ខណៈទន់ភ្លន់ជាមួយនិងពណ៌.ស ប៉ុន្ដែនារីវ័យក្មេងនេះ នៅតែបង្ហាញបាននូវភាពប្លែកភ្នែក ដោយខ្សែក្រវាត់ធំ ស្បែកជើងកែង sandal និងកាបូបពណ៌ខ្មៅ។/និមិត្តរូបម៉ូដែល នាង Nancy Zhang នៅតែស្ម័គ្រស្មោះនឹងស្ទីល vintage ទន់ភ្លន់របស់ខ្លួន។ នាងបង្ហាញសម្រស់ ដោយស្លៀករ៉ូបពណ៌.ស ធំទូលាយ និងពាក់មួក straw និងវ៉ាលិស ធ្វើអំពីផ្ដៅ។ ប៉ុន្ដែ ស្បែកជើងកែងពណ៌.ស ដែលស៊ីគ្នាជាមួយរ៉ូប បានបង្កើតឡើងនូវស្ទីលមួយដ៏ស័ក្ដិសមជាមួយនិងនារីវ័យក្មេង។/ដោយជ្រើសរើសពណ៌ខ្មៅ និងពណ៌ស្ករជាចម្បង នារីម្នាក់នេះ បានស្ដែងចេញនូវស្ទីលទាន់សម័យរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ឈុតសម្លៀកបំពាក់របស់នាងក៏មានលក្ខណៈជាបុគ្គលភាព គួរឱ្យស្រឡាញ់ផងដែរ។

/នារដូវក្ដៅ ឈុតរ៉ូបពណ៌.ស មានលក្ខណៈផាសុខភាព គឺជាជម្រើសទីមួយរបស់នារីទាំងឡាយ។ ដោយគ្រាន់តែជ្រើសរើសសម្ភារៈរួមផ្សំ បែបសាមញ្ញ ដូចជា មួក floppy និងស្បែកជើង slip-on ស្បែកពណ៌ខ្មៅរលោង ធ្វើឱ្យឈុតសម្លៀកបំពាក់របស់នាង មានស្ទីលប្លែកពីគេ។/ចំណែកនារីម្នាក់នេះវិញ បែរជាជ្រើសរើសស្ទីលខ្លាំងក្លា ប្លែកភ្នែក ជាមួយនិងអាវយឹតមានបោះពុម្ភរូប និងខោខ្លីមានព្រុយ ស្រោមជើងបែបសំណាញ់ រួមនិងស្បែកជើង ankle boots ដ៏មាំមួន។/Jennifer Wang បានជ្រើសរើសឈុតខ្មៅ ដ៏អាថ៌កំបាំង រួមមានរ៉ូបខ្មៅ ខ្សែក្រវាត់ខ្មៅ ស្បែកជើង ankle boots ពណ៌ខ្មៅ។/អាវខ្លីលើផ្ចិត crop-top នៅតែមានការពេញនិយមពីសំណាក់នារីវ័យក្មេងដែលចូលចិត្តភាពសិចស៊ី។ ជាមួយនិងអាវខ្លីលើផ្ចិត crop-top ចម្រុះពណ៌ បូកនិងសំពត់ពណ៌ខ្មៅ និងសម្ភារៈផ្សេងទៀត ធ្វើឱ្យនារីម្នាក់នេះ ក្លាយជាអ្នកលេងម៉ូដែលដ៏ទាក់ទាញ។/អាវ blouse ប្រភេទសាមញ្ញនេះ បានលេចធ្លោ ដោយសារតែរូបពងជីងចក់ពណ៌ខ្មៅ ដូច្នេះនៅពេលពាក់រួមជាមួយខោខ្លី ស្បែកជើង converse basic ធ្វើឱ្យអ្នកប្រើប្រាស់ កាន់តែទាក់ទាញ។

ដោយ ៖ តារាប្រភព ៖ K14