ព្យុះភ្លៀងកាលពីរសៀលថ្ងៃទី ៧ ខែឧសភា ម្សិលមិញ ដែលបានអូសបន្លាយអស់រយះពេលមួយម៉ោង គឺចាប់ពីម៉ោង ២ និង៣០នាទី រហូតដល់ម៉ោង ៣និង៣០នាទីរសៀល បានប្រែក្លាយកំណាត់ផ្លូវ Hoa Binh នៅក្នុង ភូមិ ៥ ខណ្ឌ ១១ ទីក្រុងហូជីមិញ ប្រទេសវៀតណាម ពីមុខសួនឧទ្យានកំសាន្ត ឌឹមសែន (Dam Sen) ទៅជាទឹកអូរមួយ។ ទឹកលិចដែលមានពណ៌ខ្មៅគួរឲ្យខ្ពើមនោះ មានកំពស់ជាងកន្លះម៉ែត្រ ដែលបានធ្វើឲ្យម៉ូតូឡានជាច្រើនរលត់។
ចរន្តទឹកពណ៌ខ្មៅ ដ៏ស្អុយនេះ បានបន្តលិច រហូតដល់ម៉ោង ៦និង៣០នាទីល្ងាច ដែលពេលនោះសភាពទឹកលិចនៅច្រើនដដែល។ មនុស្សជាច្រើនដែលជិះមកដល់ចំនុចនេះ ត្រូវបត់យានយន្តរកផ្លូវផ្សេង ប៉ុន្តែសំរាប់អ្នកដែលនៅតែរុលជិះចូល គឺត្រូវ សន្លប់ឈរ តែម្តង ពោលគឺត្រូវរលត់ម៉ាស៊ីន ហើយត្រូវធ្វើដំណើរកំសាន្តក្នុងទឹកពណ៌ខ្មៅ ស្អុយៗអស់មួយល្ងាច។
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖













ដោយ៖ សិលាប្រភព៖ Zing