ស្ទើរតែមិនគួរអោយជឿ ៖​ កូនដំរីតូចមួយក្បាល យំដល់ទៅ ៥ ម៉ោង ក្រោយពីមេរបស់វា ចង់ជាន់សម្លាប់​ ខណៈទើបតែនឹងកើតវាមក  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស emirates247 ។

width=445

ប្រភពសារព័ត៌មានដដែលបន្ថែមថា បន្ទាប់ពីបានផ្តល់កំណើតដល់កូនរបស់ខ្លួន មេរបស់វាមានពេលមួយនោះ បានជាន់វាចង់សម្លាប់ទៅវិញ  ខណៈពេលដែលក្រោយមកទៀត ក្រុមមនុស្សដែលជាអ្នកមើលថៃ   បាននាំខ្លួនវាចេញពីការវាយប្រហារលើកនោះ ដោយយកទៅធ្វើការព្យាបាលរបួស។  គួររំឭកផងដែរថា កូនដំរីតូច ដ៏គួរអោយអាណិតរូបនេះ មានឈ្មោះថា Zhuangzhuang ខណៈករណីខាងលើនេះ  បានកើតឡើងសួនសត្វមួយកន្លែង ក្នុង  ប្រទេសចិន។

width=441

ដំបូងឡើយគេបានគិតថា ករណីជាន់ខាងលើនេះ គឺជាឧបទ្ទេវហេតុតែប៉ុណ្ណោះ តែដឹងអីថាក្រោយពីសម្រាកព្យាបាលបានរយៈពេលពីរម៉ោងក្រោយ ដោយនៅក្នុងនោះ បាននាំកូនដំរីតួចមួយក្បាលនេះ     ទៅជួបនឹងមេវាម្តងទៀត  មេរបស់វា  នៅតែបន្តជាន់កូនដំរីរបស់ខ្លួនដដែល ។ គួរបញ្ជាក់ផងដែរថា  មកទល់នឹងខណៈនេះ   កូនដំរីមួយក្បាលនេះ ត្រូវបានបុគ្កលិកជំនាញមកពីShendiaoshan Wild Animal Natural Reserve Area នាខេត្ត Shandong ប្រទេសចិន ក៏កំពុងតែមើលការថែទាំយ៉ាងដិតដល់ ដោយវាបានសម្របខ្លួនរស់នៅជាមួយនឹងបរិយាកាសនៅក្នុងសួនសត្វនោះហើយ ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានអន្តរជាតិ ស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម៖

- កំពូលឆ្កែ បំបែកកំណត់ត្រាចម្លែក ពិភពលោក ដើរសសៀរ លើខ្សែពួរ បានល្អបំផុត (មានវីដេអូ)- វីដេអូ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរអោយ រន្ធត់ បុកបុរសម្នាក់ ស្ទើរតែដាច់មួយ កំណាត់ខ្លួន- ចាប់ខ្លួនបុរសម្នាក់ ខណៈថតជាប់ សកម្មភាព ទៅសិចជាមួយនឹងរថយន្តទំនើប Land Rover

ដោយ ៖ ពិសីប្រភព ៖ emirates247