អាមេរិក៖ បន្ទាប់ពីនាង Wolbert មានវ័យ ៣២ឆ្នាំ មានស្រុកកំណើតនៅរដ្ឋ Los Angeles បានស្លៀកពាក់បែបស៊ិចស៊ី នៃសម្លៀកបំពាក់ដូចសត្វត្រី ហើយបានហែលជាលេងជាមួយសត្វត្រីឆ្លាមនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើល និងកោតសរសើរ ពីភាពក្លាហានរបស់នាងយ៉ាងខ្លាំង។

width=456

នាង Wolbert បាននិយាយថា សម្រៀកបំពាក់   ដែលនាងបានស្លៀកពាក់ចុះក្នុងទឹក ជាមួយត្រីឆ្លាមនោះ គឺត្រូវបានចំណាយទឹកប្រាក់ដល់ទៅ   ១,០០០ ផោនឯណ្ណោះ។ អ្វីដែលអស្ចារ្យនោះគឺថា Wolbert ត្រូវបានចុះក្នុងទឹកជាមួយត្រីឆ្លាម​ និងត្រូវមុជទឹក ទៅក្នុងជម្រៅដល់ទៅ ១១៥ហ្វីតឯណ្ណោះ។

width=456

នាង Wolbert បានបន្ដថា ការចុះហែលទឹកជាមួយសត្វត្រីបែបនេះ គឺដោយសារតែនាង ចង់បង្ហាញពីការអភិរក្សសត្វក្នុងដែនសមុទ្រ   និងចង់បានអោយមនុស្សទាំងអស់ដឹងពី សារប្រយោជន៍ នៃសត្វក្នុងសមុទ្រ និងត្រូវតែចូលរូមជួយការពារសត្វក្នុងទឹកទាំងអស់គ្នា។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ ណារិន្ទប្រភព៖ dailymail