ការធ្វើតេស្ដវេជ្ជសាស្រ្ដរបស់ប្រេស៊ីល លើវ៉ាក់សាំងខូវីដ ១៩ របស់ចិន ដែលទទួលបានការចាប់អារម្មណ៍បំផុតនោះ ត្រូវបានផ្អាក ក្រោយពីអាជ្ញាធរសុខាភិបាល បានរាយការណ៍ពី “គ្រោះថ្នាក់ដ៏អាក្រក់មួយ” ពីវ៉ាក់សាំងនោះ។

/

 និយ័តករសុខាភិបាលប្រេស៊ីល អ្នកស្រី Anvisa និយាយថា គ្រោះថ្នាក់នោះ កើតឡើង នៅថ្ងៃទី ២៩ ខែតុលា ប៉ុន្ដែអ្នកស្រីពុំបានផ្ដល់ភាពលម្អិតពីបញ្ហានេះ នោះទេ ។ 

 វ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថ Sinovac គឺជាវ៉ាក់សាំងមួយប្រភេទ ក្នុងចំណោមវ៉ាក់សាំងប៉ុន្មានប្រភេទទៀត ដែលស្ថិត នៅក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយជាសកល ។ ប៉ុន្ដែប្រទេសចិន បានប្រើវ៉ាក់សាំងនេះរួចមកហើយ ដើម្បីចាក់បង្ការប្រជាជនរាប់ពាន់នាក់ នៅក្នុងប្រទេសរបស់ខ្លួន ក្នុងកម្មវិធីប្រើវ៉ាក់សាំងបង្ការបន្ទាន់ ។

/

មកទល់នឹងពេលនេះ ពុំមានការឆ្លើយតបភ្លាមៗពី Sinovac Biotech ជាក្រុមហ៊ុនឱសថ ដែលផលិតវ៉ាក់សាំង CoronaVac នេះទេ ។ ប្រេស៊ីល គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំងឡាយ ដែលរងការឆ្លងវីរុសនេះដ៏អាក្រក់បំផុត ដោយបានកត់ត្រាចំនួនអ្នកឆ្លង ដែលត្រូវបានបញ្ជាក់ចំនួន ៥.៦ លាននាក់ ពោលគឺជាប្រទេស ដែលមានចំនួនអ្នកស្លាប់លំដាប់ទី ៣ បន្ទាប់ពីអាមេរិក និងឥណ្ឌា  ហើយមកទល់នឹងពេលនេះ អត្រាមរណភាពនៃប្រទេសនេះ គឺមានចំនួន ១៦៣,០០០ នាក់  ។ នេះ បើយោងតាមទិន្ន័យ ដែលផ្ទៀងផ្ទាត់ដោយសាកលវិទ្យាល័យ Johns Hopkins ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC