ថៃ​ ៖ លោក Masu Junyangdikul និងនាង Preem Ranida ត្រូវបានសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា អ្នកទាំងពីរនឹងក្លាយជាតួឯកប្រុសស្រីក្នុងរឿង Pom Ataan ។ 

រឿងភាគនេះដឹងនាំដោយ D ONE TV ហើយក៏ជាលើកទីដែរ សម្រាប់តួប្រុសស្រីទាំងពីរដួងនេះរួមការងារជាមួយគ្នា បន្ទាប់ពីសម្តែងជាគូជាមួយគ្នានៅក្នុងរឿងចាស់មួយដែលមានចំណងជើងថា Chuamong Tong Mon នៅក្នុងឆ្នាំ ២០១៨ នេះតែម្តង ។ 

ថ្មីៗនេះ Masu Junyangdikul និងនាង Preem Ranida បានលរ ឈុតសម្លៀកបំពាក់ ដើម្បីថតរូបសម្រាប់ផ្សព្វផ្សាយរឿងថ្មីរបស់ពួកគេ ។ គួរបញ្ជាក់ឲ្យដឹងថា រឿង Pom Ataan គឺជារឿងថតឡើងវិញ ដោយអ្នកសម្តែងកាលពីជំនាន់ ១៩៨៩ គឺសម្តែងដោយ Athiwad Sanidwong Na Ayoodthayaa និង Radchanok Saeng-Chuto ៕

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate