ប្លែកៗ ៖ បើយោងតាមប្រភពសារព័ត៌មានដែលបានចេញផ្សាយ ​ កាលពីពេលកន្លងទៅនេះ បានអោយដឹងថា មានសត្វឆ្កែមួយបានលួចលុយពីម្ចាស់របស់វា ហើយសំងំស៊ីទាល់តែអស់    លើសពីនេះទៅទៀតក៏មានការបញ្ជាក់អះអាងថា  នេះមិនមែនជាលើកទី  1​ នោះទេ។

width=488

បើតាមរបាយការណ៍បានបញ្ជាក់ថា ឆ្កែកំហូចមួយក្បាលនោះមានឈ្មោះថា Arnie ។ លើសពីនេះទៅទៀត បើយោងតាមសម្តីដែលជាម្ចាស់របស់សត្វឆ្កែនេះ ដែលមានទីលំនៅនារដ្ឋ Florida សហរដ្ឋអាមេរិក បានបន្ថែមអោយដឹងថា  មានយប់មួយនោះ ខណៈពេលដែលពួកគេបានលង់លក់ក្នុងសុបិន្ត សត្វឆ្កែកំហូចមួយក្បាលនេះ  បានលួចលុយនៅក្នុងហោប៉ៅខោរបស់ម្ចាស់គេ ដែលមានចំនួនដល់ទៅ $300ហើយបានលួចសំងំស៊ីទាល់តែអស់។

width=489

លុះព្រឹកឡើង  O’Kelley Corey  ដែលជាម្ចាស់របស់សត្វឆ្កែមួយក្បាលនេះ  ទើបតែបានដឹងខ្លួនថា បានបាត់លុយ  តែអ្វីៗវាបានហួសពេលទៅហើយ  ខណៈពេលដែលពួកគេបានរកឃើញបំណែកក្រដាសបា្រក់ $5 នៅក្នុងមាត់ឆ្កែកំហូចមួយក្បាលនេះ។

width=489              ឆ្កែកំហូចមួយក្បាលនោះ ដែលចូលចិត្តស៊ីលុយ មានឈ្មោះថា Arnie

គួររំឮកផងដែរថា ក៏មានការបញ្ជាក់អះអាងពីម្ចាស់សត្វឆ្កែកំហូចមួយក្បាលនេះ ដោយបានបន្ថែមថា វាមិនមែនជាលើកទី 1 ក្នុងការកើតមានឡើងនូវរឿងហួសចិត្តនេះទេ  ពោលគឺ  កាលពីអំឡុង 7  ឆ្នាំមុន  Arnie ក៏បានធ្វើបែបនេះផងដែរ ដោយវាបានស៊ីលុយអស់ដល់ទៅ  $150 ឯណោះ ៕

ដោយ ៖ រិទ្ធីប្រភព ៖ leakarea