ការរួមគ្នារវាង Batman និង Superman បានធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលជាខ្លាំង ហើយអ្វីដែលធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលសារជាថ្មីទៀតនោះគឺ Batman នឹងផ្លាស់ប្តូរតួសំដែង។ ឥលូវនេះព័ត៌មានខ្លះៗ ដែលទាក់ទងនិង Batman ក៏បានបង្ហើបដែលធ្វើអោយទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ។

width=470នៅក្នុងរឿងថ្មី Batman vs Superman នេះត្រូវបានប្រភពព័ត៌មានប្រាប់ថា Batman នឹងមិនចាំបាច់ត្រូវប្រើកំលាំងច្រើន ដើម្បីចាប់ពួកឧក្រិតជនទៀតឡើយព្រោះ Batman នឹងប្រើប្រាស់ជំនួយជាមនុស្សយន្ត Batman មកជួយធ្វើការម្តង ។ លោក Daniel Alter បាននិយាយថាក្នុងរឿងនេះ Batman នឹងចូលនិវត្តពីការវាយតប់ តែមិនបោះបង់ចោលគំនិតជួយគេឡើយ ហើយក៏បានផលិតមនុស្សយន្តទាំងនោះឡើង ដើម្បីអាចបន្តជួយគេតទៅទៀត ។

Batmanទស្សនិកជនបានបញ្ចេញមតិថា ការធ្វើបែបនេះពិតជាមានគំនិតច្នៃប្រឌិត និងប្លែកភ្នែកប្លែកអារម្មណ៍មែន តែទស្សនិកជនខ្លះក៏មិនពេញចិត្តដែរ ដោយនិយាយថា ការយកមនុស្សយន្តលាយលំជាមួយ Batman គឺពិតជាធ្វើអោយ Batman ពីមុនៗបាក់មុខខ្លាំងណាស់ ។ យ៉ាងណាមិញយើងនៅមិនទាន់បានឃើញ រឿងនេះពេញនៅឡើយ ហើយរឿងនេះនឹងចាក់បញ្ចាំងក្នុងខែ កក្កដា ២០១៥ ៕ 

ប្រែសម្រួល ៖ លីលីប្រភព ៖ k14