រដ្ឋមន្ដ្រីក្រសួងការពារជាតិហ្វីលីពីនបានសន្យាថានឹងចំណាយប្រាក់ដើម្បីទិញសម្ភារៈយោធា ក្នុងនោះ មានអាវុធទំនើបៗ ដែលទាំងអស់នេះស្ថិតនៅក្នុងកិច្ចសន្យាចំនួន ១៣៨ និងត្រូវបានអនុវត្តក្នុងរយៈពេល ៥ឆ្នាំ។

 

width=500កប៉ាល់ Mpac ដែល ហ្វីលីពីន ផលិតដោយខ្លួនឯង

ហ្វីលីពីនបានបញ្ចេញកប៉ាល់ធុនតូចពហុមុខងារ Mpac រួមនឹងមធ្យោបាយសម្រាប់ប្រើប្រាស់ក្នុងពេលមានគ្រោះធម្មជាតិ MPDR ពីរប្រភេទផ្សេងទៀត ដែលផលិតឡើងដោយប្រទេសនេះ ដែលនេះក៏ជាផ្នែកមួយនឹងការធ្វើទំនើបឧបនីយកម្មយោធារបស់ខ្លួន។

Mpac ត្រូវផលិតឡើងដើម្បីប្រើប្រាស់ក្នុងការពង្រាយកងទ័ពបន្ទាន់ និងក្នុងសកម្មភាពពិសេស។ កប៉ាល់នេះត្រូវបានបំពាក់កាំភ្លើងយន្ដ M-60 និងអាចផ្ទុកទាហានបាន ២១នាក់ រួមនឹងសម្ភារៈយោធាគ្រប់គ្រាន់។

ប្រភពព័ត៌មាន បានអោយដឹងដែរថា ប្រទេសហ្វីលីពីនកំពុងធ្វើការសម្រេចចិត្តទិញនាវាចម្បាំង និងឧទ្ធម្ភាគចក្រទាហានមួយទឹក ចំនួនច្រើនគ្រឿង ព្រមទាំងកំពុងរៀបចំ និងធ្វើទំនើបនីយកម្មផ្សេងៗទៀត។ ប្រធានាធិបតិហ្វីលីពីន លោក Aquino ក៏នឹងយល់ព្រមក្នុងការចំណាយ ៧០ពាន់លាន Peso(ប្រហែល ១,៦៤ពាន់លានដុល្លារ) ដើម្បីធ្វើទំនើបនីយកម្មយោធារបស់ខ្លួន៕

ដោយ​ ៖ សូរីយ៉ាប្រភព ៖ Zing