កាលពីពេលថ្មីៗនេះ តារាចម្រៀងមានស្រុកកំណើតនៅ សៀមរាប កញ្ញា គង់ ចាន់រដ្ឋា បានប្រាប់ឱ្យដឹងថា ខ្លួនមិនយល់ថា ការកំដរការគេ លើសពីបីដង នឹងអាចជារឿងមិនល្អមួយសម្រាប់ការស្វែងរកគូស្រកររបស់ខ្លួននោះទេ។

width=379

នៅក្នុងទំព័រហ្វេសប៊ុក រដ្ឋា បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញពីការចូលរួមធ្វើជាអ្នកកំដរកូនក្រមុំនៃពិធីអាពាហ៍ពិពាហ៍របស់មិត្តជិតស្និទ្ធរបស់នាង ហើយនៅពេលត្រូវបានសួរ តារារូបនេះបានថ្លែងថា ខ្លួនធ្លាប់បានចូលរួមកំដរការមិត្តជិតស្និទ្ធ បានពីរលើកមកហើយ។​​ នាងបន្ដថា អបិយជំនឿដែលថា ការធ្វើជាអ្នកកំដរការគេ ច្រើនដងពេកនឹងមានផលអាក្រក់ដល់ខ្លួននោះ គឺជារឿងមួយមិនគួរ មិនពិចារណានោះទេ ប៉ុន្ដែប្រសិនមានការគួចចំណងដៃពីមេបារបស់កូនកម្លោះ និងកូនក្រមុំត្រឹមត្រូវ វានឹងមិនមានអ្វីគួរបារម្ភទៀតឡើយ។

width=362

ទាក់ទឹននឹងព័ត៌មានដែលថា ម្ដាយរបស់នាងបង្ខំឱ្យឆាប់រៀបការនោះ គង់ ចាន់រដ្ឋា ប្រាប់ថា នេះគ្រាន់តែជាការក្រើនរំលឹករបស់ម្ដាយនាងតែប៉ុណ្ណោះ ការសម្រេចចិត្តគឺនៅលើរូបនាង។ ចំពោះស្ថានភាពរបស់នាងក្នុងវិស័យសិល្បៈ តារាស្រី សម្លេងរដឺនរូបនេះ បានបង្ហើបប្រាប់ថា នាងបានទទួលការអញ្ជើញឱ្យថតស្ពតផ្សាយពាណិជ្ជកម្មបាន៤ - 5 ស្ពត ហើយបច្ចុប្បន្ន នាងកំពុងប្រឹងប្រែងខ្លាំងណាស់ ដោយសារតែនាងស្រឡាញ់សិល្បៈតាំងតែពីនាងនៅកុមារ។

សូមរំលឹកថា កាលពីមុនពេលចូលសិល្បៈ គង់ ចាន់រដ្ឋា ធ្លាប់បានរៀនផ្នែកសំអាងការ នៅឯខេត្រសៀមរាប ប៉ុន្ដែ នាងបានផ្អាកជាបណ្ដោះអាសន្ន ក្រោយពេលបានចូលសិល្បៈមួយរយៈ៕

 

ដោយ ៖ សូរីយ៉