នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តន្ដ្រីរបស់ចិនបានបាត់បង់តំណែងរបស់ខ្លួនក្នុងតំបន់។ ធៀបនឹង Kpop របស់កូរ៉េ Cpop របស់ចិនហាក់ដូចជាកំពុងដំក្បាលចុះ។ នៅចំពោះស្ថានភាពនេះទន្ទឹមនឹងការធ្វើសកម្មភាពត្រឹមត្រូវរបស់តារាមួយចំនួនធំ ក៏មានតារាទើបតែរះមួយភាគតូចកំពុងស្វែងរកវិធីដើម្បីទទួលបានភាពល្បីល្បាញ ក្នុងនោះពួកគេបានប្រើវិធីសាស្ដ្រដ៏គួរអោយខ្មាសអៀន។កាយវិការចម្លែកជ្រុលលើឆាកគេហាក់ដូចជាមិនបានឃើញថា ការសំដែងណាមួយនៅលើឆាករបស់តារាចម្រៀងចិន មិន
មានឆុតក្ដៅសាច់នោះទេ។ ទស្សនិកជនមួយចំនួនថ្លែងថា នៅពេលបានទស្សនាពួកគេគ្រាន់តែមានអារម្មណ៍ថាឈឺភ្នែក គឺមិនមែនពិរោះស្ដាប់នោះទេ។
Tsai I-lin(蔡依林), Chang Hui-mei(张惠妹) និង Stefanie Sun ជាដើម ក៏ជាតារាចូលចិត្តបង្អួតសាច់ខ្ចីរបស់ខ្លួននៅលើឆាក បើទោះជាជូនកាល មានប្រតិកម្មយ៉ាងខ្លាំងពីទស្សនិកជន។
នៅពេលតារាចម្រៀងស្រីចូលចិត្តសិចស៊ី តារាចម្រៀងប្រុសក៏មិនអន់ប៉ុន្មានដែរ។ Andy Hui
(许志安) កំពូលតារាមានស្រុកកំណើតនៅហុងកុងរូបនេះក៏ត្រូវបានទស្សនិកជនរិះគន់យ៉ាងចាស់ដៃនៅពេលបង្ហាញខ្លួនជាមួយតារាបង្ហាញម៉ូដដែលស្លៀកពាក់ដូច មិនបានស្លៀកពាក់។
Andy Hui សំសែងជាមួយតារាបង្ហាញម៉ូដដ៏សិចស៊ី


Edmond Leung(梁汉文) ព្យាយាមបង្កការចាប់អារម្មណ៍
ថ្មីៗនេះ ក្រុមចម្រៀង Yu Quan(羽.)ក៏បានធ្វើអោយមានការភ្ញាក់ផ្អើលខ្លាំង នៅពេលដែលពួកគេ មិនបានបង្ហាញសាច់ ប៉ុន្ដែបែរជាបង្ហាញភាពស្រើបស្រាលដោយកាយវិការ។

ក្រុម Yu Quan និងការថើបគូថនៅលើឆាក
សូម្បីតែ Andy Lau កំពូលតារាសំដែងរបស់ហុងកុងក៏ធ្លាប់ស្រាតខោលើឆាក
ក្នុងសម័យនេះ គេមិនបានគិតថា ជាកំពូលតារា តារាទើបតែរះ ឬអ្នកសំដែងមិនល្បីឈ្មោះនោះទេ ពួកគេទាំងអស់សុទ្ធសឹងតែចូលចិត្តបង្ហាញសាច់នៅលើឆាក៕
ដោយ ៖ សូរីយ៉ាប្រភព ៖ K14