តើលោកអ្នកធ្លាប់រើសបាននូវវត្ថុមានតម្លៃដែរឬទេ? ប្រសិនបើ លោកអ្នករើសបានវត្ថុមានតម្លៃទាំងនោះមែន តើលោកអ្នកសំរេចចិត្តយ៉ាងដូចម្តេច?​ ធ្វើការរក្សាវាទុក ឬក៏ត្រូវរកម្ចាស់ដើមរបស់វា។

ទន្ទឹមនិងពេលនេះដែរ ទំព័រ Camnews ក៏សូមបង្ហាញនូវពត៌មានមួយដែលបានអោយដឹងថាមានស្រ្តីម្នាក់បានរើសបាន  ជញ្ជៀនពេជ្រមានតម្លៃមួយ ហើយគាត់ក៏បានសំរេចចិត្តក្នុងការរកម្ចាស់ដើមរបស់វា  និង ប្រគល់ទៅអោយគេវិញ ។  ប្រសិន  បើរឿងនេះកើតឡើងចំពោះលោកអ្នក តើលោកអ្នកសំរេចចិត្តបែបណា?

width=461

បើយោងតាមសារពត៌មានបានអោយដឹងថា ស្រ្តីម្នាក់នេះមានឈ្មោះថា Deb Thompson  និងមានវ័យ ៥៣ ឆ្នាំ  បានទិញខោពីហាងនៅក្នុងស្រុកមួយ ដែលមានតម្លៃ  ៣.៩៩ ដុល្លារ   លុះពេលដែលគាត់បានមកដល់ផ្ទះ   ខណៈ  ពេលរើឥវ៉ាន់ចេញនោះ  គាត់ក៏បានឃើញជញ្ចៀនពេជ្រនោះនៅក្នុងហ៊ោបៅខោ ដែលវាមានតម្លៃចន្លោះពី ៥០០០ ទៅ ៦៥០០ ដុល្លារ។

width=464         លោកស្រី Deb Thompson ដែលជាអ្នករើសបាននូវជញ្ជៀនពេជ្រនោះ

ស្រ្តីវ័យ ៥៣ ឆ្នាំរូបនេះក៏បាននិយាយបញ្ជាក់ថា ៖ ថ្វើបើវាគឺជាសំណាងមួយដ៏អស្ចារ្យសំរាប់ខ្ញុំក៏ដោយ   ខ្ញុំមិនអាចធ្វើការរក្សាទុកវានោះទេ  ដោយខ្ញុំបានគិតថា  ប្រសិនបើខ្ញុំជាម្ចាស់ដែលបានបាត់ជញ្ជៀននោះវិញ  ខ្ញុំនិងមានការពិបាកចិត្តយ៉ាងណា   ដូច្នេះខ្ញុំត្រូវតែសងវាទៅម្ចាស់គេវិញ។

ទន្ទឹមនិងមានការប្រកាសស្វែងរកម្ចាស់ដើមរបស់ជញ្ជៀននេះ   ក៏មានអ្នកផ្ញើ E-mail ជាច្រើននាក់បានអះអាងថា  ពួកគេគឺជាម្ចាស់របស់ជញ្ជៀនពេជ្រនេះ។ ប៉ុន្តែ មកទល់និងពេលនេះ ពុំទាន់បានរកឃើញថា ម្ចាស់ដើមរបស់ជញ្ជៀនពេជ្រនេះ ជានរណាម្នាក់អោយពិតប្រាកដនោះទេ៕

ដោយ ៖ មង្គលប្រភព ៖ 987jackfm