គ្មានអ្វី ដែលអាចធ្វើឱ្យស្នាមញញឹមអ្នក មានភាពស្រស់ស្អាត ក្រៅពីពន្លឺពណ៌ស ចែងចាំង ចេញពី ធ្មេញរបស់អ្នកនោះទេ។ ការថែរក្សាធ្មេញ ជាទំលាប់ប្រចាំថ្ងៃរបស់អ្នក ធ្មេញពណ៌ សចែងចាំង ឬ ធ្មេញពណ៌លឿង គឺបណ្តាលមកពីថែរក្សាធ្មេញរបស់បុគ្គលម្នាក់ៗ។

អ្នកដែលមានធ្មេញពណ៌លឿង បណ្តាលមកពី ការផឹកស្រា ការជក់បារី និង កង្វះការថែរក្សាសុខភាពមាត់ធ្មេញ។ ខណៈដែល កាចាធ្មេញត្រូវបានបំផ្លាញ ធ្មេញរបស់អ្នក នឹងងាយជាប់នូវអាហារ ដែលទទួលរួច នឹងធ្វើឱ្យធ្មេញរបស់អ្នក មានពណ៌លឿង។ ខាងក្រោមនេះ ជាវិធីដ៏មានប្រសិទ្ធិភាព មួយចំនួន ដើម្បីកំចាត់ស្នាមពណ៌លឿង ដែលនៅជាប់ធ្មេញរបស់អ្នក៖
១/ សំបកក្រូចសម្បូរណ៍ទៅដោយ សារធាតុ ជាតិកាលស្យូម និង វីតាមីន ស៊ី ដែលអាចជួយរក្សា ឱ្យធ្មេញមានសុខភាពល្អ រឹងមាំ សចែងចំាង។ គ្រាន់តែអ្នកយកសំបកផ្លែក្រូចពណ៌លឿងមកត្រដុសម៉ាស្សានៅលើ ធ្មេញរបស់អ្នក ឱ្យបាន ១ដង ក្នុង ១ថ្ងៃ។
២/ ទឹកសូដា ជាវិធីមួយដ៏ល្អបំផុត ក្នុងការព្យាបាលធ្មេញពណ៌លឿង របស់អ្នក។ ដំបូង ត្រូវយកទឹកសូដាលាយចូលគ្នា ជាមួយនឹងទឹកក្តៅឧណ្ណៗ បន្ទាប់មកយកវា មកធ្វើជាទឺកខ្ពុរមាត់ចំនួន ១នាទីបន្ទាប់មក ដុសធ្មេញរបស់អ្នក ថ្នមៗ រយៈពេលពី ២ទៅ ៣សប្តាហ៍ នឹងធ្វើឱ្យធ្មេញរបស់អ្នកស និង មានសុខភាពមាត់ធ្មេញល្អ។
៣/ អំបិលជាឱសថ ព្យាបាលធ្មេញពណ៌លឿងមួយ ដ៏អស្ចារ្យ ដែលអ្នកអាចយកវា មកប្រើជំនួសថ្នាំដុសធ្មេញបាន។ វិធីម្យ៉ាងទៀត ប្រើអំបិល ទឹកសូដា និង ទឹក លាយចូលគ្នាឱ្យបានសព្វល្អហើយយកវា មកខ្ពុរមាត់។
ដោយ៖ វណ្ណៈប្រភព៖ health