ថៃ ៖​ នៅក្នុងកិច្ចសម្ភាស៍មួយជាមួយនិងអ្នកកាសែតកាលពីពេលថ្មីៗនេះ តារាសម្តែងថៃ លោក James jirayu បានបង្ហើបប្រាប់ហ្វេនៗអំពីមិត្តស្រីរបស់លោក ។ 

តារាសម្តែងវ័យ ២៥ ឆ្នាំរូបនេះបាននិយាយថា ដោយសារតែលោកគឺជាមនុស្សនៅក្នុងវិស័យសិល្បៈ ចំនែកឯសង្សារគឺជាសាមញ្ញជន ដូច្នេះហើយទើបធ្វើឲ្យមិនអាចបើកចំណងស្នេហាជាសាធារណៈនៅពេលនេះបាន ។ 

/

មូលហេតុដែលធ្វើឲ្យតួប្រុសក្នុងរឿង ឧត្តមភរិយា រូបនេះបង្ហើបប្រាប់មហាជនថា ខ្លួនមានមិត្តស្រីហើយនោះ ព្រោះលោកចង់លើកកត្តិយស និងផ្តល់តម្លៃដល់មនុស្សដែលលោកស្រលាញ់ ព្រមទាំងផ្តល់ភាពសំខាន់ដល់នាងផងដែរ ។ លោក James jirayu បញ្ជាក់ ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook