ជាទូទៅ មនុស្ស​ដែល​មាន​អាយុ៣០ឆ្នាំឡើង​ទៅ ​តែង​តែ​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​ស្បែក​ជ្រាវ ជ្រួញ ហើយ​ខ្ញុំ​ជឿ​ថា ​យុវជន​ខ្លះ​កំពុង​តែ​អាន​អត្ថបទ​នេះ​ក៏​កំពុង​តែ​ប្រឈម​បញ្ហា​នេះ​ដែរ។ តែ​កុំ​ភ័យ​អី​យើង អាច​ជួយ​អ្នក​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​​អាច​ទប់​ស្កាត់​ភាព​ចាស់​យ៉ាង​មាន​ ប្រសិទ្ធភាព​៖

1.ចូរ​ធ្វើ​អារម្មណ៍​ឲ្យ​សប្បាយ​រីករាយ ព្រោះ​អារម្មណ៍​តានតឹង​នឹង​ធ្វើ​ឲ្យស្បែក​របស់​អ្នក​ឆាប់​ចាស់។

2.ជាតិ​ទឹក​គ្រប់គ្រាន់។ត្រូវ​ច្បាស់​ថា​អ្នក​ញ៉ាំ​ទឹក​ច្រើន ៨​កែវ​ជា​អប្បបរមា​ក្នុង​មួយ​​ថ្ងៃ​ ស្បែក​របស់​អ្នក​ប្រាកដ​ជា​ស្រស់​ថ្លា។

3.​តុល្យភាព​ក្នុង​ការ​​ញ៉ាំ​អាហារ។ញ៉ាំ​ក្រុម​អាហារ​ណា​ ដែល​មាន​ប្រយោជន៍​សម្រាប់​សុខភាព​បំផុត​ ដូចជា​ បន្លែ​ ផ្លែឈើ​ ជា​ពិសេស​គឺ​អាហារ​ណា​ដែល​មាន​ជាតិ​សរសៃ(fiber)ព្រោះ​អាហារ​ទាំង​នេះ​សំបូរ​ ទៅ​ដោយ​ជាតិ​រ៉ែ​និង​វីតាមីន​សំខាន់ៗ​ដែល​អាច​ជួយ​កោសិកា​​ខូច​ ឲ្យ​ប្រសើរ​ឡើង​វិញ​បាន។

4.ជៀសវាង​នូវ​ការ​ប្រើ​ប្រាស គ្រឿង​ស្រវឹង​និង​ការ​ជក់​បារី ព្រម​ទាំង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ពេទ្យ​ព្រោះ​សារធាតុ​គីមី​ ដែល​មាន​នៅ​ក្នុង​ថ្នាំ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ជ្រាវ ជ្រួញ​បាន​យ៉ាង​លឿន។

5.ធ្វើ​លំហាត់​ប្រាណ។ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ ៣ដង​ក្នុង​១សប្តាហ៍នឹង​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ស្រស់​ថ្លា​ មិន​ស្លេកស្លាំង​ ព្រោះ​ការ​ហាត់​ប្រាណ​បាន​បង្ហូរ​ញើស​នាំ​ចេញ​មក​នូវ​ជាតិ​ពុល​ជា​ច្រើន។

6.ជៀស​ឆ្ងាយ​ពី​កម្ដៅ​ថ្ងៃ។ នៅ​ក្រោម​ពន្លឺ​ថ្ងៃ​នឹង​អាច​ធ្វើ​ឲ្យ​ខូច​ស្បែក​បាន​យ៉ាង​ងាយ។
បើ​ជៀស​មិន​ផុត​ពី​ការ​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ទេ​ គួរ​តែ​ប្រើ​គ្រឿង​សំអាង​ណា​ដែល​ការពារ​និង​ជួយ​ដល់​ស្បែក។

7.ប្រើប្រាស់​គ្រឿង​សំអាង​ជំនួយ​ស្បែក​។ ត្រូវ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ស្បែក ជ្រើសរើស​យក​ផលិតផល​ណា​ដែល​ត្រូវ​នឹង​ស្បែក​របស់​អ្នក​ ជាពិសេស​សំបូរ​នូវ​វីតាមីន​CនិងA។