ប្រទេសនីហ្សេរីយ៉ា៖ មានខ្មាន់កំាភ្លើងមួយក្រុម នៅក្នុងភាគខាងជើងប្រទេសនីហេ្សរីយ៉ា បានធ្វើការវាយប្រហារក្រុមហ៊ុនសំណង់មួយកន្លែង ដែលបានសម្លាប់សន្តិសុខ ១នាក់ និងបានចាប់ខ្លួនកម្មករបរទេស ៧នាក់ មកពីប្រទេសអង់គ្លេស ក្រិក អ៊ីតាលី និង លីបង់ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ នៅក្នុងទីក្រុង Jama're ។
យោងតាមប៉ូលិសរដ្ឋ Bauchi បានឱ្យដឹង ដំបូងក្រុមខ្មាន់កំាភ្លើង បានបាញ់សម្លាប់មនុស្សម្នាក់ដុតបំផ្លាញរថយន្តប៉ូលិស ២គ្រឿង បន្ទាប់មក បានចាប់ខ្លួនមនុស្សចំនួន ៧នាក់ទៀត។

ថ្មីៗនេះ គឺមិនទាន់មានក្រុមណាមួយ ចេញមុខមកអៈអាងថា ខ្លួនជាអ្នកវាយប្រហារករណីនេះនៅឡើយ៕

ដោយ៖ វណ្ណៈ ប្រភព៖ guardian