ជម្លោះដណ្ដើមកោះ និងដែនទឹករវាងចិន និងហ្វីលីពីនកាន់តែរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ក្រៅពីការបញ្ចេញសាច់ដុំដាក់គ្នារវាងរដ្ឋាភិបាលទាំងពីរ គេក៏បានឃើញមានការចូលរួមរបស់មហាជនក្នុងបញ្ហានេះ ក្នុងនោះក៏មានអនិកជនហ្វីលីពីននៅអាមេរិក រួមនឹងការវាយលុករបស់ក្រុម hacker ហ្វីលីពីន ទៅលើគេហទំព័ររដ្ឋាភិបាលចិនផងដែរ។
CCTV 13 របស់ចិនបានរាយការណ៍ថា ស្ថានទូតចិនប្រចាំហ្វីលីពីនបានប្រកាសជាបន្ទាន់ស្នើអោយបុគ្គលិកស្ថានទូតរបស់ខ្លួនកាត់បន្ថយការចេញទៅក្រៅ ប្រសិនត្រូវការចេញគួរតែដើរជាក្រុម ពេលជួបក្រុមបាតុករត្រូវតែដើរផ្លូវផ្សេង និងមិនត្រូវនៅឈរមើលនោះទេ។
|

ហ្វីលីពិន នឹងធ្វើមហាបាតុកម្មនៅអាមេរិក ប្រឆាំងចិនក្នុងបញ្ហាជម្លោះឆ្នេរ Scarborough

លោកស្រី Loida Nicolas Lewis(ឆ្វេង)គឺជាអ្នកជំនួញ និងជាជនជាតិហ្វីលីពិននៅអាមេរិកដែលមានឥទ្ធិពល
|
| |
មូលហេតុដែលនាំអោយមានការប្រកាសនេះ ដោយសារតែលោកស្រី Loida Nicolas-Lewis(អ្នកជំនួញដ៏មានឥទ្ធិពល និងជាជនជាតិអាមេរិកមានដើមកំណើតហ្វីលីពិន) បានអំពាវនាវអោយមានបាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃទី ១១ឧសភានៅមុខស្ថានទូតចិន ឬស្ថានកុងស៊ុលចិននៅហ្វីលីពីនក៏ដូចជានៅក្នុងប្រទេសដែលមានប្រជាជនហ្វីលីពីនរស់នៅច្រើន ដើម្បី ប្រឆាំងនឹងចិនលើបញ្ហាឆ្នេរ Scarborough ។
ទន្ទឹមនឹងការអំពាវនាវអោយមានមហាបាតុកម្មខាងលើ ថ្មីៗនេះក្រុម hacker របស់ហ្វីលីពីន ដែលត្រូវបានគេមើលឃើញថាជាសមាជិករបស់ Anonymous បានចាប់ផ្ដើមបន្ដការវាយប្រហារទៅលើគេហទំព័រចំនួន ១៤របស់រដ្ឋាភិបាលចិន ក្នុងយុទ្ធនាការមួយត្រូវបានគេហៅថា “OpChinaDown” ។

គេហទំព័ររដ្ឋាភិបាលចិនត្រូវគេវាយប្រហារ និងផ្លាស់ប្ដូរ Interface (រូបឧទាហរណ៍)
យោងតាមប្រភពព័ត៌មានពីគេហទំព័របច្ចេកវិទ្យា NewsBytes មូលហេតុចម្បងនៃការវាយប្រហារនេះគឺនៅតែជាហេតុផលនយោបាយ។ ជាក់ស្ដែងគឺជម្លោះដណ្ដើមរឆ្នេរ Scarborough រវាងប្រទេសចិន និងប្រទេសហ្វីលីពិន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ CCTV13, Inquire