ជាមធ្មតាមនុស្សយើងកើតមកមានដៃជើងសមសួនទៅតាមធម្មជាតិដែលបានបង្កើតមកប៉ុន្តែមនុស្សខ្លះបែរជាអភ័ព្វ កើតមកមានរូបរាងដូចសត្វដំរីទៅវិញ។ យើងដឹងមកហើយថាសត្វដំរី គឺជាសត្វដែលមានមាឌធំ ហើយមានទំងន់ធ្ងន់រ៉ាប់សិបតោនឯណោះ។ ចុះហេតុអ្វីបានជា មនុស្សពីរនាក់នេះកើតមកមានរូបរាងដូចសត្វដំរីទៅវិញ?
ក្មេងប្រុសមា្នក់នេះជាជនជាតិ អ៊ូហ្គាន់ដា (Uganda ) ដែលមានអាយុទើបតែដប់ឆ្នាំ តែជើងរបស់គេបានវិវត្តន៍ដូចជើងសត្វដំរីអញ្ចឹង។ នេះវាហាក់ដូចជាគួអោយខ្លាចណាស់ ដែលជើងរបស់កុមារត្រឹមអាយុដប់ឆ្នាំនេះ ប្រែក្លាយដូចជាជើងសត្វដំរីដូចនេះ។

ចំនែកឯក្មេងស្រីម្នាក់នេះវិញក៏មានរូបរាងមិនខុសពីក្មេងប្រុសខាងលើប៉ុន្មានដែរ ដែលជើងរបស់នាងរីកឡើងធំ ដូចជើងដំរីអញ្ចឹង ហើយនាងក៏មិនអាចរកសំលៀកបំពាក់អោយត្រូវល្មមនឹងនាងបានឡើយ។ ម្តាយរបស់នាងបានប្រាប់ថា៖ ជើងរបស់កូនស្រីគាត់បានរីកធំឡើងតាំងពីនាងអាយុបាន ១៨ខែមកម្លេះប៉ុន្តែដោយសារតែជីវភាពពួកគាត់មានភាពខ្វះខាត ទើបគាត់ពុំបានជួនកូនស្រីគាត់ទៅមន្ទីទពេទ្យអោយទាន់ពេល។


តាមសម្ដីក្មេងស្រីនោះបានអោយដឹងដែរថា៖ ការដែលមានអាការៈបែបនេះ មិនត្រឹមតែធ្វើអោយនាងឈឺចាប់តែផ្លូវកាយប៉ុណ្ណោះទេ តែធ្វើអោយនាងឈឺចាប់ទាំផ្លូវអារម្មណ៏ថែមទៀត។ទាំនេះគឺជាអ្វីដែលគួរអោយអាណិតដល់អ្នកដែលកើតមកជាមនុស្សដូច គេដូចឯងតែមានកាយសម្បទាខុសពីមនុស្សធម្មតា ហើយរងនូវការឈឺចាប់ទៀត៕
ដោយ៖ សារិនប្រភព៖ .vyperlook