(ភ្នំពេញ)៖ ខណៈដែលការប្រឡង​​ក្នុងកម្មវិធី កំពូលតារាអាជីពដ៏ល្បី «I am a singer Cambodia» ដែ​លរៀបចំឡើង ដោយស្ថានីយទូរទស្សន៍ហង្សមាស សប្តាហ៍ទី២ កាន់តែកៀកចូលមកដល់ តារាចម្រៀងរូបស្រស់សម្តីផ្អែម កញ្ញា សួស វីហ្សា កាលពីប៉ុន្មានម៉ោងមុននេះ បានបង្ហោះសារនៅលើបណ្តាញសង្គម​​ហ្វេសប៊ុក​ដោ​យបង្ហា​ញពីអារម្មណ៍ភ័យផង និងអរផង ហើយក៏បានស្នើឲ្យមហាជន បោះ​ឆ្នោត​គាំ​ទ្រនាង​ផងដែរ។

តារាចម្រៀងស្រី កញ្ញា សួស វីហ្សា បានសរសេរបង្ហោះភ្ជាប់ ជាមួយរូបបែបនេះថា «ថ្ងៃស្អែកដល់ពេលឡើងជ្រុញហើយ បងប្អូនទាំងអស់គ្នាតើបងប្អូន មានជួយបោះឆ្នោតឲ្យខ្ញុំខ្លះអត់? លេខរៀងខ្ញុំ លេខ៥ ផ្ញើ​ទៅ២០១៦ ជាកាស្រេច ។ មិនដឹងថាយប់ស្អែកនេះ អ្នកណាត្រូវចាកចេញមុនគេ​ទេ (I am a singer Cambodia)»។

កញ្ញា សួស វីហ្សា ក៏បានបន្ថែមថា «ពុកម៉ែបងប្អូនអាចចូលរួមទស្សនា ដោយសេរីនៅស្ទូឌីយ៉ូហ​ង្សមាស HDTV ក្នុងផ្សារ​ទំនើប AEON Mall ជាន់ទី៤ ដោយមានការ​ផ្សាយផ្ទាល់ នៅលើកញ្ចក់ទូ​រទស្សន៍ហង្សមាស HDTV ផងដែរ។ មានតែពុកម៉ែបងប្អូនទេ ដែលជាអ្នកដាក់ពិន្ទុលើសម្លេង នឹងជាអ្នកសម្រេចជោគវាសនា របស់ពួក​ខ្ញុំ។​ បើស្រឡាញ់ចូលចិត្ត​សម្លេងរបស់ខ្ញុំ សូមចូលរួមបោះឆ្នោតគាំទ្រដល់នាងខ្ញុំផង ព្រោះវាសនារបស់ខ្ញុំ ស្ថិតក្នុងការបោះឆ្នោតរបស់បងប្អូនហើយ!»។

បន្ទាប់ពីឃើញការបង្ហោះ របស់តារាចម្រៀងស្រី កញ្ញា សួស វីហ្សា ដោយទទូ​ចស្នើឲ្យមាន​ការ​ផ្ញើសារចូលរួមបោះឆ្នោតឲ្យនាង យ៉ាងដូ​ច្នេះ គេសង្កេតឃើញមានអ្នកគាំទ្រនាងជាច្រើន បានផ្ញើ​សារឆ្លើយតបវិញថា ពួកគេនឹងចូលរួមបោះ​ឆ្នោតគាំទ្រ វីហ្សា ដើម្បីបានបន្ត​នៅក្នុងកម្មវិធី​នេះ។

សូមបញ្ជាក់ថា កម្មវិធីប្រឡងកំពូលតារាអាជីពដ៏ល្បី «I am a singer Cambodia» ដែលទិញសិទ្ធិ​ផ្តាច់​មុខ ដោយក្រុមហ៊ុនហង្សមាស HDTV គឺជាកម្មវិធីប្រឡងចម្រៀងល្បីលេខ១ នៅប្រទេ​ស​កូរ៉េ និងចិន ដែលបច្ចុប្បន្នបានបង្ហាញវត្តមាន នៅលើទឹកដីប្រទេសកម្ពុជាហើយ។ ចំពោះកម្មវិធីប្រឡងកំពូល​ តារាអាជីពដ៏ល្បី «I am a singer Cambodia» លំដាប់ពិភពលោកនេះ ក៏មាន​បេ​ក្ខ​ភាព តារាចម្រៀងល្បីៗជាច្រើន របស់ផលិតកម្មហង្សមាស ចូលរួមប្រឡងប្រជែងផងដែរ ដោយលទ្ធផលអ្នកឈ្នះ ជ័យលាភី ក្នុងកម្មវិធីនឹងទទួលបាន​ថវិកាចំនួន១០០លានរៀល៕

width=730

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង