ខ្សែវីដេអូខ្លីមួយដែលត្រូវបានគេបង្ហោះនៅក្នុងប្រទេសចិន បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដោយមានការប្រយុទ្ធយ៉ាងសាហាវ រវាងអ្នកលេងកាំបិត និងសន្ដិសុខ រួមនិងអ្នកគុននិយម។

នៅក្នុងវីដេអូខ្លីដែលត្រូវបានគេចែករំលែកនៅក្នុងប្រទេសចិននេះ គេឃើញមានបុរសម្នាក់ កាន់កាំបិតស្រួច វាយប្រហារទៅលើសន្ដិសុខម្នាក់ ធ្វើអោយសន្ដិសុខនោះដួល រួចក៏បានប្រើកាំបិតចាក់ទៅលើសន្ដិសុខម្នាក់នោះ។
សំណាងល្អ ភ្លាមនោះក៏មានអ្នកគុននិយមម្នាក់បង្ហាញខ្លួន និងវាយប្រហារទៅលើបុរស លេង កាំបិតនោះ។ តមកទៀត ក៏មានមនុស្សជាច្រើនចូលទៅជួយថែមម្នាក់មួយដៃ ម្នាក់មួយជើង ធ្វើអោយអ្នក លេង កាំបិត ត្រូវដួលដេកទៅលើដី។
សូមទស្សនាដូចខាងក្រោម៖
ដោយ ៖ សូរីយ៉ាប្រភព ៖ SS/YT