មិនត្រឹមតែមានការជឿជាក់ជាមួយនឹងការបោះជំហានវែងៗនៅលើឆាកបង្ហាញម៉ូដប៉ុណ្ណោះទេក្រុមស្ដ្រីមានផ្ទៃពោះវ័យក្មេងនៅប្រទេសចិន ក៏មានភាពជឿជាក់ក្នុងការសំដែងជាពិសេសផងដែរ។

កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្រុង Taiyuan (ខេត្រ Shandong ប្រទេសចិន) មានកម្មវិធីបង្ហាញម៉ូដដ៏អស្ចារ្យមួយរបស់ក្រុមស្ដ្រីវ័យក្មេង ដែលកំពុងមានផ្ទៃពោះ។ ស្ដ្រីមានផ្ទៃពោះ ដែលមានវ័យក្រោម ៣០ ចំនួន ៣៥នាក់ បានសំដែងបង្ហាញម៉ូដសម្លៀកបំពាក់សម្រាប់អ្នកមានផ្ទៃពោះ និងឈុតកីឡាបង្អួតក្បាលពោះ។ ជាងនេះទៅទៀត ក៏មានស្ដ្រីមានផ្ទៃពោះចំនួន ១០នាក់ បានចូលរួមក្នុងការសំដែងអំពីសមត្ថភាពរបស់ខ្លួន ដូចជា ការច្រៀង សូត្រកំណាព្យ និងរាំបង្អួតពោះធំជាដើម។

យោងតាមប្រភពព័ត៌មានដែលបានដកស្រង់សំដីរបស់គណកម្មការ ឱ្យដឹងថា ពិធីនេះ ត្រូវបានរៀបចំឡើងក្នុងបំណងដើម្បីលើកដំកើងសម្រស់របស់ស្ដ្រីដែលកំពុងស្ថិតក្នុងដំណាក់កាលពរផ្ទៃ។​ ពិធីបង្ហាញម៉ូដខាងលើនេះ ត្រូវបានបញ្ចប់កាលពីថ្ងៃទី ១៨វិច្ឆិកា ដោយមានស្ដ្រីម្នាក់ទទួលបានពានរង្វាន់លេខមួយ និង ៥នាក់ផ្សេងទៀត ទទួលបានរង្វាន់លើទឹកចិត្ត៕

/

/

/

/

 

ដោយ ៖ សីហាប្រភព ៖ k14