ភ្នំពេញ៖ សមត្ថកិច្ច កងរាជអាវុធ ហត្ថ ខណ្ឌចំការមន បានព័ន្ធចាប់ចោរខ្ទើយ មួយបានម្នាក់ បន្ទាប់ពី ចោរខ្ទើយនេះ បានធ្វើសកម្មភាព បន្លំលូកយកកាបូបលុយ ពីបុរសម្នាក់ ដែលកំពុងដេក ក្នុងរថយន្តដឹកបន្លែ កាល ពីវេលាម៉ោង ១ នឹង ០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៣ នៅចំណុចផ្លូវម៉ៅសេទុង ត្រង់ស្តុបចេនឡា ក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះស្ពាយកាបូបដេក ក្នុងរថយន្តដឹកបន្លែមួយគ្រឿង ដែលចតស្ងៀម នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ខណៈនោះក៏មានស្រីខ្ទើយម្នាក់ បានមកធ្វើសកម្មភាព បន្លំលួចយកកាបូប លុយនោះពីខ្លួនបុរស ដែលកំពុងដេក តែមិនបានសម្រេច ដោយសារ ម្ចាស់គេទាន់ស្រែកឆោឡោបង្កឲ្យមានការ ភ្ញាក់ផ្អើល ទើបស្រីខ្ទើយរូបនោះ បានដាក់មេប្រូចក្នុងបំណងរត់គេចខ្លួន តាមបណ្តោយផ្លូវម៉ៅសេទុង ក៏ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌចំការមន ដែលកំពុងដើរល្បាតឃើញ ស្ទាក់ចាប់ខ្លួនបានរួចនាំយកទៅ កាន់ទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ ។
សមត្ថកិច្ចនៅមិនទាន់ អាចបញ្ជាក់ពីអត្តសញ្ញាណចោរ ខ្ទើយខាងលើនេះ បាននៅឡើយទេ ដោយសារ សមត្ថកិច្ចកំពុង ធ្វើការសាកសួរពាក់ព័ន្ធនឹងករណី ដែលបុរសម្នាក់បានចោទនាងថា លូកយកកាបូបលុយ ពេល រូបគេកំពុងសម្រាក ក្នុងរថយន្តដឹកបន្លែ ។
ជនសង្ស័យស្រីខ្ទើយខាងលើនេះ បានប្រកែកយ៉ាងខ្លាំងមួយសមត្ថកិច្ចថា ខ្លួនមិនបានប្រព្រឹត្តអំពើដូចការ រៀបរាប់ របស់បុរសរងគ្រោះនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចក៏សម្រេចឃុំខ្លួនរូបនាងជាបណ្ដោះអាសន្ន ដោយយោងទៅតាមពាក្យបណ្តឹងរបស់បុរសជាម្ចាស់កាបូបលុយ ។
បច្ចុប្បន្នចោរខ្ទើយ នោះត្រូវបានកងរាជ អាវុធឃាត់ខ្លួនយក ទៅកាន់ទីបញ្ជាការកង រាជអាវុធហត្ថខណ្ឌចំការមន ៕



ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល