ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ អោយដឹងថា អ្នកសម្អាតនៅលើយន្តហោះម្នាក់ បានរកឃើញដុំមាសដល់ទៅ   ២៤ ដុំ  នៅឯក្នុងបន្ទប់ទឹក  លើយន្តហោះមួយគ្រឿង  ខណៈពេលដែលដុំមាសទាំងអស់នោះ មានតម្លៃស្មើនឹង ១ លានដុល្លារ។

ដោយឡែក    យន្តហោះមួយគ្រឿងនោះ  គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Jet Airways ត្  រូវបានបុគ្គលិកជាអ្នកបម្រើរកឃើញដុំមាសទាំងអស់នោះ  ខណៈពេលដែលឈប់សម្រាកសម្អាតនៅឯអាកាសយានដ្ឋានអន្តរជាតិ  Kolkata airport កាលពីថ្ងៃអង្គារកន្លងទៅនេះ នៅក្នុងប្រទេសឥណ្ឌា   ពោលគឺ  ក្រោយពីធ្វើដំណើរហោះហើររបស់ខ្លួនពីភាគខាងកើតក្រុង Patna ។

width=431

លោក BP   Mishra  ជាប្រធាននាយកប្រចាំអាកាសយានដ្ឋានអន្តរជាតិមួយនេះ អះអាងអោយដឹងថា ដុំមាសទាំង ២៤ ដុំ មានទម្ងន់ ១ គ.ក    លើកនេះ  ត្រូវបានគេប្រទះឃើញនៅក្នុងកាបូបពីរ ទុកចោលនៅក្នុងបន្ទប់ទឹកយន្តហោះ ។ បន្ថែមពីលើនេះ ប្រភពពីអាកាសយានដ្ឋានមួយនេះ  បញ្ជាក់ថា មិនទាន់មាននរណាម្នាក់  ចេញមុខអះអាងថា ដុំមាសទាំងនេះ ជារបស់ខ្លួននៅឡើយនោះទេ    ហើយក៏ពុំទាន់មានករណីចាប់ឃាត់ខ្លួនបុគ្គលណាមួយនោះ ដូចគ្នាដែរ។

ឥណ្ឌា  គឺជាប្រទេសមានការប្រកួតប្រជែងជាខ្លាំង  ជាមួយនឹងប្រទេសចិន  ខណៈអតិថិជនមាសដ៏ធំបំផុតក្នុងពិភពលោក     ស្របពេលដែលប៉ុន្មានខែចុងក្រោយនេះ ​​ គេអាចមើលឃើញដោយផ្ទាល់ភ្នែកបានថា មានករណីរត់ពន្ធជាច្រើនផងដែរ។ គួររំឭកផងដែរថា ក្នុងឆ្នាំនេះ ពន្ធនាំចូល ត្រូវបានតម្លើងដល់ទៅបីដង ដើម្បីជាការទប់ស្កាត់នូវតំរូវការដ៏គំហុករបស់ប្រទេសនេះ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ