កំសាន្ត ៖ សម្រាប់អ្នកដែលទស្សនារឿង Ant-Man and the Wasp នេះរួចនឹងដឹងជាក់ច្បាស់ជាមិនខានថារឿងនេះជារឿងដែលកំប្លុងកំប្លែងដែលនឹងធ្វើឲ្យអ្នកទាំងអស់គ្នាសើចតាំងពីដើមសាច់រឿងមកដល់ចប់។

មួយរយៈចុងក្រោយនេះក៏មានពាក្យចចាមអារ៉ាម និងការនិយាយលេងយ៉ាងច្រើនដោយបានលើកឡើងថាភាពយន្ដវគ្គបន្ដ Ant-Man and the Wasp និងរឿង Avengers 4” គឺនឹងមានសាច់រឿងប្រទាក់ក្រឡាគ្នា ហើយពេលនេះប្រធានក្រុមហ៊ុន Marvel Studios លោក Kevin Feige ក៏បានចេញមុខមកបញ្ជាក់ថាព័ត៌មាននេះគឺជាការពិត។

/ នៅក្នុងសារព័ត៌មានថ្មីៗចុងក្រោយរបស់ Ant-Man and the Wasp, Feige បានបញ្ជាក់ថា Ant-Man and the Wasp គឺនឹងជាប់ទាក់ទងផ្ទាល់ទៅនឹង Avengers 4 តែម្ដង។ គាត់ក៏បានបង្ហើបទៀតដែរថាតួអង្គ Ant-Man និង Wasp នឹងក្លាយជាតួអង្គសំខាន់នៅភាពយន្ដក្រោយៗ។ 

/ Feige មិនទាន់បានបង្ហើបថាភាពយន្ដពីរនេះនឹងទាក់ទងគ្នាតាមរបៀបណាទេ ប៉ុន្ដែគេមានការសង្ស័យយ៉ាងច្រើនពាក់ព័ន្ធទៅនឹង Quantum Realm ដែលនឹងមានក្នុង Ant-Man វគ្គនេះ។

សម្រាប់អ្នកដែលជាហ្វេនរបស់ Marvel ពិតជាមិនអាចឲ្យរឿងនេះកន្លងផុតទៅដោយមិនបានទស្សនាឡើយ។ បើចង់ជ្រាបឲ្យកាន់តែច្បាស់ កុំភ្លេចមកទស្សនារឿង Ant-Man and the Wasp ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer

/

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited