ចូរស្រមៃមើលថា ប្រសិនបើលោកអ្នកអង្គុយនៅកន្លែងដ៏ស្ងាត់មួយ លោកអ្នកនឹងអាចស្តាប់លឺសំលេងបេះដូងរបស់លោកអ្នក ខ្យល់ដង្ហើម និងសូម្បីតែការកិនរំលាយអាហារក្នុងពោះរបស់លោកអ្នកផងដែរ។ ថ្ងៃនេះគេហទំព័រយើងខ្ញុំសូមណែនាំលោក អ្នក មកកាន់កន្លែងដែលមានបរិយាកាសស្ងប់ស្ងាត់បំផុតនៅលើពិភពលោក។

បន្ទប់តូចមួយនៅឯ Orfield Labs រដ្ឋ Minnesota សហរដ្ឋអាមេរិក អាចទទួលសំលេងបាន ៩៩.៩៩% ដែលត្រូវបានចាត់ទុកថា ជាកន្លែងដែលស្ងាត់បំផុតនៅក្នុងពិភពលោក ដែលត្រូវបានកត់ត្រាក្នុងសៀវភៅ Guinness Book of World Records ផងដែរ។

ជញ្ជាំងរបស់បន្ទប់នេះត្រូវបានធ្វើឡើងពីកញ្ចក់ fiberglass ស៊ីម៉ង់ និងដែក។ បន្ទប់នេះ  មិនត្រឹមជាកន្លែងដែលអាចចូលកំសាន្តប៉ុណ្ណោះទេ   វាថែមទាំងជាកន្លែងសំរាប់ធ្វើការពិសោធន៍ សំលេងរបស់ម៉ាស៊ីន ឧបករណ៍នានា ដូចជាម៉ូតូ Harley Davidson ទៀតផង។

ដូចនេះបើអ្នកមានឱកាសបានទៅលេង Minnesota ចូរសាកល្បងចូលបន្ទប់នេះចុះ៕

width=449

រូបភាព៖ បន្ទប់ពិសោធន៍តូចមួយនៅឯ Orfield Labs រដ្ឋ Minnesota

ដោយ៖ មិនា

ប្រភព៖ bbc