បើតាមប្រភពសារព័ត៌មាន​    BBC  ដែលបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ   បានអោយដឹងថា​ កីឡាការិនីរបស់ប្រទេសចិន​​ ដែលបានបញ្ជូនទៅធ្វើការប្រកួតកីឡាអូឡាំពិកនៅទីក្រុងឡុងដ៍ក្នុងប្រភេទកីឡាវាយសី  ត្រូវបានដកសិទ្ធិនៅក្នុងការប្រកួត  ដោយបានបញ្ជាក់ថា   នាងមិនបានប្រឹងប្រែងអោយអស់លទ្ធភាពក្នុងការដណើ្តមយកជ័យជំនះនោះទេ ពោលគឺនាងបែរជាព្យាយាមធ្វើជាចាញ់នូវការប្រកួតទៅវិញ។

គួររំឮកផងដែរថា កីឡាការិនីរូបនោះមានឈ្មោះ Yu Yang នាងក៏បាននិយាយបញ្ជាក់ផងដែរថា  នេះគឺជាលើកចុងក្រោយរបស់នាង  ក្នុងការធ្វើការប្រកួតប្រជែង  ហើយនាងក៏បាននិយាយលា  ទៅកាន់សហព័ន្ធកីឡាវាយសីពិភពលោក  ក៏ដូចជានិយាយលា ទៅកាន់កីឡាមួយនេះដែលនាងស្រឡាញ់ ។

width=510                             នាង Yu Yang នឹង នាង Wang Xiaoli ពេលកំពុងប្រកួត

លើសពីនេះទៅទៀត  បើតាមរបាយការណ៍ក៏បានបញ្ជាក់បន្ថែមថា  នាង​ក៏ដូចជាកីឡាការិនីមួយរូបផ្សេងទៀត ដែលមានឈ្មោះថា Wang Xiaoli គឺជាបេក្ខនារីក្នុងចំណោមបេក្ខនារីចំនួន  8  នាក់ ដែលបានបញ្ជូនមកពីប្រទេសចិន ដើម្បីធ្វើការប្រកួតប្រជែងនៅក្នុងកម្មវិធីកីឡាអូឡាពិកទីក្រុងឡុងដ៍ ក្នុងវិញ្ញាសាវាយសីតែនាងទាំងពីររូបនេះ ត្រូវបានដកសិទ្ធិពីការប្រកួត ដោយសារតែពួកនាងព្យាយាមធ្វើជាចាញ់ក្នុងអំឡុងពេលប្រកួត។

width=510                   សកម្មភាពនាង Yu Yang នឹង នាង Wang Xiaoli ពេលកំពុងប្រកួត

គួរបញ្ជាក់ផងដែរថា  ប្រទេសចិនក៏បានយល់ស្របយ៉ាងពេញទំហឹង  ស្របពេលដែលពួកគេត្រូវបានដកសិទ្ធិមិនអោយធ្វើការប្រកួតជាបន្ត។​ មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសម្តីរបស់លោក Li Yongbo ដែលជាគ្រូបង្វឹក ក៏បានធ្វើការសុំទោសផងដែរ ទាក់ទិននឹងបញ្ហាមួយនេះ   ទន្ទឹមនឹងការដកសិទ្ធិកីឡាការិនីជនជាតិចិនពីរនាក់នេះ  ក៏មានការដកហូតសិទ្ធិផងដែរ ទៅបេក្ខភាពដែលបានមកពីប្រទេសកូរ៉េខាងត្បូង នឹងប្រទេសឥណ្ឌូណេស៊ី ។ ក្រោយមកក៏មានការបញ្ជាក់អះអាងពីសំណាក់មន្រ្តីផ្លូវការរបស់ប្រទេសឥណ្ឌូណេស៊ីថា វាគ្រាន់ជាផ្នែកមួយនៃយុទ្ធសាស្រ្តក្នុងក្រុមតែប៉ុណ្ណោះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ BBC