(កូរ៉េ)៖ លោក Park Bo Gum និងនាង Kim Yoo Jung បានចេញមុខថ្លែងអំណរគុណ ដល់អ្នកគាំទ្រ ដែលបានបង្ហាញក្តីស្រឡាញ់ ដល់ពួកគេអស់ពីបេះដូង និងបានចំណា យពេលវេលាទស្សនា ខ្សែភាពយន្តភាគកូរ៉េដ៏ល្បី របស់ទូរទស្សន៍ KBS គឺរឿង«Moonlight Drawn by Clouds»។ 

តាមរយៈរូបភាពវីដេអូមួយ របស់តួអង្គប្រុសស្រីទាំងពីរ ដែលបង្ហោះដោយ KBS កាលពី ថ្ងៃទី១៤ កញ្ញា កន្លង​ទៅ ពួកគេបានបង្ហាញអារម្មណ៍រំភើប និងរីករាយជាខ្លាំង ព្រោះយ៉ាងហោចណាស់ ក៏មានអ្នកទស្សនាប្រមាណ ២០% បញ្ចេញពីបេះដូងពិត នៃការគាំទ្រដល់ខ្លួន ហើយសង្ឃឹមថា អ្នកគាំទ្រនឹងពេញចិត្ត ការសម្តែងរបស់ពួកគេគ្រប់​ឈុតឆាក។

តារាស្រីវ័យក្មេងដ៏ស្រស់​ស្អាត Kim Yoo Jung និយាយថា សាច់​រឿង «Moonlight Drawn by Clouds» មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តទេ ហើយធានាថា អ្នកទស្សនានឹងមិនប្តូរប៉ុស្តិ៍​ទៅណាឡើយ។ មិនតែប៉ុណ្ណោះតារាស្រី​រូបនេះ បញ្ជាក់ថា វាពិតជាមានការលំបាកច្រើន កាលពីចាប់សម្តែងលើកដំបូង តែយ៉ាងណានាង និងតារាប្រុសស្រីដទៃទៀត តស៊ូថតខ្សែភាពយន្តនេះ រហូតសម្រេចបានជោគជ័យ។

នាង Kim Yoo Jung បានសរសើរតួប្រុស Park Bo Gum ថាជាសុភាពបុរស ហើយការរាប់អា​នគ្នា រវាងពួកគេប្រៀបដូចជាបងប្អូនអ៉ីចឹង ដោយគេបានជួយណែនាំ និងមិនចេះកេងចំណេញ​លើតួស្រីឡើយ៕

width=730

width=730

width=730

width=730

ផ្តល់សិទ្ធិដោយ ៖​ ខ្មែរថកឃីង