(ភ្នំពេញ)៖ ស្របពេលដែលគេហទំព័រ Khmertalking បានធ្វើការចុះផ្សាយ ដោយបានដាក់ចំណងជើងធំៗថា «តារាចម្រៀងលោក នី រតនា ត្រូវបានអ្នកសិល្បៈរៀមច្បង បង្ហើបថា ចូលចិត្តធ្វើចរិតតួឯក!» ចេញផ្សាយកាលពីពេលថ្មីៗនេះ ស្រាប់តែសាមីខ្លួនផ្ទាល់ លោក នី រតនា បានចេញមុខប្រតិកម្មចំពោះការចោទប្រកាន់នេះថា «លោកជាមនុស្ស មិនមែនជាទេវតាឡើយ ហើយក៏មិនអាចតម្រូវតាមចិត្តមនុស្សគ្រប់គ្នាបានដែរ!»

/

តារាចម្រៀងប្រុស របស់ផលិតកម្មហង្សមាស និងម្ចាស់ពានរង្វាន់ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក «Cambodian Idol» រដូវកាលទី១ លោក នី រតនា បានលើកឡើងថា «មនុស្សមិនមែនទេវតា ខ្ញុំមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ ហើយមនុស្សដែលច្រណែនឈ្នានីស អ្នកដទៃ គឺតែងតែស្ពាយនូវសេចក្ដី ក្ដៅក្រហាយជាប់ខ្លួនជានិច្ច ខ្ញុំមិនខ្វល់ថា អ្នកឯងគិតអ្វីចំពោះខ្ញុំនោះទេ!»

តារាចម្រៀងពន្លកថ្មី លោក នី រតនា បានបន្ថែមទៀតថា «រឿងដែលសំខាន់ គឺខ្ញុំដឹងថាខ្លួនខ្ញុំរាល់ថ្ងៃ កំពុងតែធ្វើអ្វីហើយ ហើយក៏មិនមែនជាអំពើមិនល្អ នោះដែរ ! កុំដើម្បីតែផលប្រយោជន៍ខ្លួនឯង ធ្វើឲ្យគេក្ដៅក្រហាយនោះអី ឈប់បានឈប់ទៅ!»

សូមបញ្ជាក់ថា ប្រតិកម្មឆ្លើយតបពីសំណាក់តារាប្រុស លោក នី រតនា ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការទម្លាយ ពីអ្នកសិល្បៈរៀមច្បងថា តារាចម្រៀងវ័យក្មេងរូបនេះ ចូលចិត្តធ្វើចរិតតួឯក ដែលជាកាយវិការមួយពុំគប្បីនោះឡើយ ខណៈកន្លងមក នី រតនា ធ្លាប់បានដាក់ក្រិតក្រមយ៉ាងដាច់អហង្កា លើតំលៃខ្លួន គឺចាប់ពី៩០០ដុល្លារ សម្រាប់ការច្រៀងក្នុងកម្មវិធីមង្គលការ និងច្រៀងត្រឹមតែ៦បទ គឺចប់ មិនអាចច្រៀងលើសពីហ្នឹងបានទេ ហើយបើតម្លៃត្រឹមតែ៧៩៩ដុល្លារ ក៏លោកមិនអាចចេញច្រៀងបានដែរ ព្រោះលោកជាម្ចាស់ពានកម្មវិធី លំដាប់ពិភពលោក ហើយមានផលិតកម្មត្រឹមត្រូវ មិនមែនអ្នកចម្រៀងប្រឡងដូចមុនទៀតឡើយ៕

- នី រតនា ត្រូវ​បាន​អ្នក​សិល្បៈ​រៀម​ច្បង​ បង្ហើបថា ចូល​ចិត្ត​ធ្វើ​ចរិត​តួ​ឯក

Related

Related

Related

Image

Image

Image

Image

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង