អាមេរិក៖ ពេលបច្ចុប្បន្ននេះ ប្រទេសមហាអំណាចលេខមួយក្នុងពិភពលោក សហរដ្ឋអាមេរិក នៅតែអាចបង្ហាញពីកិត្យានុភាពរបស់ខ្លួន ខាងសេដ្ឋកិច្ច នយោបាយ​ កងទ័ព និងសព្វាវុធ ដល់បណ្ដាប្រទេសមហាអំណាចធំៗក្នុងលោកបានដដែល។ អ្វីដែលគួរអោយស្ងប់ស្ងែងនោះគឺថា ប្រទេសមួយនេះ បានបង្កើតនូវសម្ភារៈសមា្រប់សឹកសង្រ្កាមគួរអោយកោតសរសើរបំផុត។ Navy គឺជាកប៉ាល់នាវាមុជទឹករបស់ សហរដ្ឋអាមេរិក ដ៏ធំបំផុតក្នុងពិភពលោក​ ដែលបណ្ដាប្រទេសទាំងអស់មានការស្ងប់ស្ងែងយ៉ាងខ្លាំង។width=455

លោក C. Linwood Vincent នាយកប្រតិបត្តិគ្រប់គ្រងនាវាមុជទឹក Navyនេះ បានអោយដឹងនាវាមុជទឹកនេះបានសាងសង់ឡើងតាំងពីឆ្នាំ ១៩៦២​ ម្លេះ។​ ភាពអស្ចារ្យរបស់វាគឺថា វាអាចបណ្ដែតខ្លួនលើផ្ទៃទឹកបានប្រវែងដងខ្លួន​ ៥៥ ហ្វីត (Feet)និងអាចពន្លិចខ្លួនរបស់វាទៅក្នុងទឹកប្រវែង ៣០០​ ហ្វ៊ីត(Feet) ពោគឺវាអាចបណ្ដែតខ្លួន និងពន្លិចខ្លួនស្របពេលតែមួយតែម្ដង។width=455

width=454

បើតាមការស្រាវជ្រាវរបស់អ្នកឯកទេសនាវាមុជទឹក នៃសាកលវិទ្យាល័យ Maimi បានអោយដឹងថា នាវាមុជទឹកដ៏ធំនេះគឺអាចផ្ទុកកងទ័ពបានរាប់ពាន់នាក់ ហើយអ្វីដែលពិសេសនោះគឺថា វាមានបន្ទប់គេង បន្ទប់លំហែរកាយ​ និងបន្ទប់ទឹកផងដែរ។នេះជាវីដេអូរក្លីស្ដីអំពីនាវាមុជទឹកដ៏ធំនេះ សូមចុចដើម្បីមើល៕

 

ដោយ៖ សារិនប្រភព៖ dailymail