ថៃ ៖ តារាសម្តែងល្បីឈ្មោះ លោក Mark prin បានធ្វើពិធីបំបួសដើម្បីសងគុណដល់អ្នកមានគុណរបស់ខ្លួន នៅឯវត្ត Wat Praya Suren ទីក្រុងបាំងកក ប្រទេសថៃ កាលពីថ្ងៃទី ២២ ខែវិឆ្ឆិកា ឆ្នាំ ២០១៧ ។

ហើយនៅថ្ងៃទី ២៣ នាង Kimberly បានក្រោកពីព្រលឹម ដើម្បីធ្វើចង្ហាន់ចំពោះថ្ងៃដំបូង ដើម្បីប្រគេនទៅដល់ Phra Mark Suthummo (ដែលជាឈ្មោះរបស់ព្រះសង្ឃ) មុនពេលលោក ទៅរៀនអំពីព្រះពុទ្ធសាសនានៅឯវត្ត Wat Phrathat Mon Phrachao Lai ខេត្ត Chiang Rai ។

ទទ្ទឹមនឹងនេះផងដែរ កំពូលតារាស្រីនាង Bella Ranee, Bua Wansiri, Preem Ranida ក៏បានបង្ហាញវត្តមានក្នុងការប្រគេនចង្ហាន់ទៅដល់ ព្រះសង្ឃ Phra Mark នាពេលព្រឹកព្រលឹមដែរ ៕


ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar