ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ត្រូវបានសារពណ៌នាអោយដឹងថា ជាកំពូលអ្នកជិតខាងក្លាហាន ពោលគឺ គាត់ពិតជាហ៊ានហួសក្នុងការជួយសង្គ្រោះបុរសម្នាក់ផ្សេងទៀត ពីមាត់បង្អួច ខណៈពេលដែលកំពុងតែមានភ្លើងឆេះ នេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មានបរទេស ម៉េត្រូ។

គួរបញ្ជាក់ផងដែរថា គ្រោះអគ្គីភ័យមួយនេះ បានកើតឡើងទៅលើសំណង់អាគារមួយកន្លែងស្ថិតនៅក្នុងសង្កាត់ Manhattan សហរដ្ឋអាមេរិក ។ បើយើងងាកក្រឡេកទៅមើលវីដេអូនៅខាងក្រោមវិញ ពិតជាបានឃើញថា បុរសម្នាក់ ព្យាយាមតោងមាត់បង្អូចនាជាន់ទី ៥ បំនងធ្វើការរត់គេចពីគ្រោះអគ្គីភ័យ ខណៈមានផ្សែងខ្មៅខ្មួរខ្មាញ់ រំពេចនោះ គេឃើញបុរសជាអ្នកជិតខាងបានរួមគ្នាក្នុងការជួយសង្គ្រោះ ដោយបានយកជណ្តើរមកដើរទើរនៅលើមាត់បង្អួចនាជាន់ទី ៤។
ជាការពិត ជាមួយនឹងការចុះផ្សាយសារព័ត៌មានមួយនេះ ដោយមានការចាប់អារម្មណ៍ខ្លាំងទៅលើវីដេអូនៃការចេញជួយសង្គ្រោះ គេហទំព័រមួយនេះមិនបានបញ្ជាក់អោយដឹងថាតើមូលហេតុអ្វីដែលបានបណ្តាលអោយកើតមានឡើងនូវគ្រោះអគ្គីភ័យដូច្នេះនោះទេ ស្របពេលដែលទំហំនៃការខូចខាត ក៏មិនបានបញ្ជាក់អោយដឹងដូចគ្នានោះដែរ ។ ខាងក្រោមនេះគឺជាវីដេអូជួយសង្គ្រោះ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ផ្អើលពេញហ្វេសប៊ុក ខណៈប្រទះឃើញ វីដេអូ ប្រមាញ់បានបាឡែនយក្ស ទម្ងន់៧០០០គ.ក- លាន់លឺដូចរន្ទះ ផ្ទុះផ្ទះម៉ត់ដូចខ្ទឹម ដោយសារការ ធ្វេសប្រហែស- បះសក់ ភ័យស្ទើរលស់ព្រលឹង ខណៈដេក ៨ ម៉ោង នៅលើក្រពើ ទាំងមិនបានដឹងខ្លួន- វីដេអូ ចោរស្ទើរភ្លើង ភ្លាត់ស្នៀតបាញ់ចំ ធ្លាយភ្នែកខ្លួនឯង ស្ទើរក្ស័យសង្ខារ ខណៈចេញធ្វើ សកម្មភាព
ដោយ ៖ ពិសិដ្ឋប្រភព ៖ ម៉េត្រូ