ថៃ ៖ ក្រោយពីប្រកាសផ្តាច់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិ ដែលស្រលាញ់គ្នាដូចជាបងប្អូនបង្កើត អ្នកកាសែតបានសួរដល់តារាសម្តែងស្រីថៃ នាង Janie Tien Phosuwan តើនាងនឹងត្រលប់ទៅធ្វើជាមិត្តជាមួយមិត្តភក្តិស្លាប់រស់របស់នាងវិញម្តងទៀត ឬយ៉ាងណា?

តួស្រីក្នុងរឿង ភ្លើងបុណ្យ បានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតថា ចំពោះរឿងដែលខ្លួននឹងត្រលប់ទៅត្រូវរូវជាមួយមិត្តវិញ ឬ អត់ វាអាស្រ័យទៅលើពេលវេលាជាអ្នកដោះស្រាយ ព្រោះនាងមិនបានធ្វើខុស ប៉ុន្តែនាង Janie និយាយថា អតីតមិត្តរបស់ខ្លួនគឺនាង Woonsen Virithipa Pakdeeprasong ជាអ្នកបង្ករឿងនេះឡើង ។ 

ទោះបីជាយ៉ាងណាក៏ដោយ តួស្រីក្នុងរឿង ទឹកភ្នែកនាងទាសី ក៏ធ្លាប់ផ្តល់ចម្លើយទៅអ្នកកាសែតទាំងភ្នែកដែរ ព្រោះនាងពិតជាសោកស្តាយចំពោះការផ្តាច់ទំនាក់ទំនងជាមួយនិងមិត្តភក្តិបែបនេះ ៕

/

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar