ថៃ ៖ បន្ទាប់ពីបង្ហោះរូបថតជាគូជារឿយៗ ពេលនេះលោក Ter Chantavit បានផុសរូបថតជាមួយនិងចំណងជើងយ៉ាងផ្អែមល្អែមដាក់គូស្នេហ៍នៅលើគណនីអុិនស្រ្តាក្រាមដែលមានអ្នកដើរតាមរាប់លាននាក់ ។ 

នៅក្នុងនោះផងដែរ លោក Ter បានផុសរូបថតដោយភ្ជាប់មកជាមួយនិងចំណងជើងថា នៅក្នុងដៃរបស់ខ្ញុំមាននំ ប៉ុន្តែនៅក្នុងបេះដូងរបស់ខ្ញុំមានស្រីស្អាត Mai Davika​ ។ 

/

លោក Ter Chantavit និងនាង Mai Davika គឺជាគូស្នេហ៍ដែលស្រលាញ់គ្នាអស់រយៈពេលជិតមួយឆ្នាំ ហើយពួកគេទាំងពីរគឺជាពិតគូសង្សារដែលសាមសមនិងគួរឲ្យស្រលាញ់ណាស់ ។ 

គួរបញ្ជាក់ឲ្យដឹងថា Ter និង Mai បានចាប់ផ្តើមទាក់ទងគ្នាអស់រយៈពេលជិតមួយឆ្នាំ ដោយអ្នកទាំងពីរស្រលាញ់គ្នាតាំងពីដើមឆ្នាំ ២០១៨ មកម្ល៉េះ ៕

/

/

ប្រែសម្រួ​ល​ ៖ គន្ធា

ប្រភព ៖ sanook