ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមមន្រ្តីប៉ូលីស ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត តាមចាប់ជនជាប់ ចោទ និយាយពីថា ហ៊ាននោះហ៊ាន ហ៊ានលួចចម្លាក់ស្វាយយក្សមានទម្ងន់ដល់ទៅ ៧ តោន និងមាន កំពស់ដល់ទៅ ១០ ម៉ែត្រ ឯណោះ នៅក្នុងប្រទេស អូស្រ្តាលី នេះបើយោងតាមការដកស្រង់អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស​ ស្កាយ ។

/

A Big Mango គឺជាចម្លាក់ស្វាយយក្សមួយ ដែលស្ថិតនៅក្នុងចំណោមចម្លាក់យក្ស ទាំង ១៥០ មកពីទូ ទាំងប្រទេស ខណៈចម្លាក់យក្សទាំងអស់នេះ ត្រូវបានគេ ដាក់តាំងឡើង ដើម្បីជាការទាក់ទាញភ្ញៀវ ទេសចរជាតិ និង អន្តរជាតិ ។ លោក Paul McLaughlin ជាប្រធានមន្ទីរទេសចរណ៍ក្រុង Bowen បាន អះអាងអោយដឹង លោកពិតជាមានភាពភ្ញាក់ផ្អើល និង ស្រឡាំងកាំង ជាខ្លាំង នៅពេលដែលទទួល ព័ត៌មានបានថា ចម្លាក់ស្វាយយក្សខាងលើ បានបាត់ខ្លួន តែលោកនៅតែមានសុទិដ្ឋិនិយមអោយដឹង ថា ក្រុមសមត្តកិច្ច នឹងរកវាឃើញក្នុងពេលឆាប់ៗខាងមុខនេះ ក៏ព្រោះតែ វាធំហួស ងាយនឹងធ្វើការ តាមដានស៊ើបអង្កេត។

/

យ៉ាងណាមិញ បើយើងងាកក្រឡេក ទៅមើលខ្សែអាថ៍វីដេអូ កាលពីរំលងអាធ្រាត្រ ថ្ងៃយប់កើតហេតុ អោយដឹងថា ក្រុមចោរចិត្តសឿងទាំងនោះបានប្រើប្រាស់រថយន្តស្ទូច ធន់ធំ ស្ទូចលួច បេក្ខភាពស្វាយ យក្សខាងលើ។ ខាងក្រោមជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បន្តិចទៅ ៖

ប្រែសម្រួល ៖​ កុសលប្រភព ៖ ស្កាយ