One Direction គឺជាក្រុមចំរៀងរបស់ ចក្រភពអង់គ្លេសមួយ ដែលមានឈ្មោះល្បីល្បាញខ្លាំងណាស់ ហើយមានអ្នកគាំទ្រជាពិសេស ជានារីក៏ច្រើនផងដែរ ទូទាំងពិភពលោក ។ ក្នុងបណ្តាសមាជិកទាំង ៥ រូប Harry Styles ជាសមាជិកមួយរូប ដែលទទួលបានប្រជាប្រិយភាពជាងគេហើយឆក់បានបេះដូង ស្ត្រីវ័យ ៤៧ ឆ្នាំម្នាក់អោយក្លាយទៅជា អ្នកគាំទ្រដ៏ងប់ងុល ។
Jayne Bailey គឺជាស្ត្រីដែលមានវ័យ ៤៧ ឆ្នាំហើយជាអ្នកស្រឡាញ់ និងគាំទ្រក្រុមចំរៀង OneDirection ។ គាត់បានតាមដានក្រុម One Direction តាំងតែពីពួកគេ ចូលប្រឡងនៅក្នុងកម្មវិធីX-Factor ដំបូងឯណោះ ។ មកទល់ពេលនេះ អស់រយៈពេល ៣ ឆ្នាំហើយដែលអាចបញ្ជាក់ថាគាត់គឺពិតជាអ្នកគាំទ្រមែន ។ ប៉ុន្តែគ្រាន់តែប៉ុណ្ណឹងមិនទាន់អស់ចិត្តទេ ដើម្បីបញ្ជាក់អោយដឹងថាគាត់ ពិតជាអ្នកគាំទ្រស្មោះផ្កាប់មុខមែននោះ គាត់បានសាក់តាម Louis និង Harry ពេញរាងកាយគាត់តែម្តង ហើយបើសរុបទៅប្រហែលជា ២០ កន្លែង ហើយរូបសាក់ទាក់នោះសុទ្ធតែនៅចំកន្លែងដូចគ្នារបស់ Harry និង Louis ។
កូនស្រីរបស់អ្នកស្រី Jayne Bailey បាននិយាយថា រូបសាក់លើដងខ្លួនរបស់ម្តាយនាង ដែលសាក់តាម One Direction នោះខ្លះស្អាត ហើយខ្លះទៀតពិតជាអាក្រក់មើលណាស់ តែវាមិនអីទេព្រោះនាងក៏ជា អ្នកគាំទ្រដ៏ធំមួយរបស់ក្រុម One Direction ដែរ ៕





ប្រែសំរួល ៖ លីលីប្រភព ៖ mirror