អ្នកវិទ្យាសាស្ដ្រជាច្រើនយល់ថា ភព Proxima b មានលក្ខខណ្ឌសមស្របសម្រាប់ការរីកចម្រើននៃជីវិត។

/

កាលពីខែសីហា ឆ្នាំ ២០១៦ ESO (ទីភ្នាក់ងារអវកាសអឺរ៉ុប) បានអះអាងថា មានវត្តមានរបស់ភព Proxima b ដែលត្រូវបានគេហៅថា “ផែនដីទីពីរ” ដែលមានចម្ងាយពីផែនដីត្រឹមតែ ៤,៥ឆ្នាំពន្លឺ។

Proxima b ហោះជុំវិញផ្កាយមេរបស់វា ទៅតាមវដ្ដ ១១ថ្ងៃ និងស្ថិតនៅមិនឆ្ងាយពេក និងមិនជិតពេកបើធៀបនឹងផ្កាយមេ ដែលនេះអនុញ្ញាតឱ្យមានវត្តមានរបស់ទឹករាវ ល្មមឱ្យមានជីវិតរស់នៅបាន។

ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ Villanova ថ្មីៗនេះ យល់ថា Proxima b អាចនឹងដូចទៅនឹង Tatooine ដែលជាភពថ្មមួយវិលជុំវិញប្រព័ន្ធផ្កាយចំនួនពីរ ដូចក្នុងភាពយន្ត Star Wars។

/

Edward Guinan សាស្ដ្រាចារ្យផ្នែកតារាសាស្ដ្ររបស់សកលវិទ្យា Villanova ឱ្យដឹងថា Proxima b ប្រហែលជាធ្លាប់បានក្លាយជាឋាននរក ប្រហែលពី ៣០០ទៅ៤០០លានឆ្នាំ។ នេះគឺដោយសារវាស្ថិតនៅក្បែរផ្កាយរបស់វា។

ប្រែសម្រួល ៖ តារាប្រភព ៖ khoahoc