ចិន៖ តាមការអោយដឹងពីគេហទំព័រ guinnessworldrecords ដែលបានចុះផ្សាយកាលថ្ងៃទី ០៥ ខែធ្នូម្សិលមិញនេះថា ស្រ្ដីដែលមានកម្ពស់ខ្ពស់ជាងគេ លើពិភពលោកត្រូវបានទទួលមរណភាពហើយ។
អ្នកនាង Yao Defen មានស្រុកកំណើតនៅខេត្ដ Anhui ប្រទេសចិន ដែលមានកម្ពស់ដល់ទៅ ២ម៉ែត្រ និង៣៣ សង់ទីម៉ែត្រ ត្រូវបានចាត់ទុកជាស្រ្ដីខ្អស់ជាងគេក្នុងពិភពលោក។

នាង Yao Defen កាលនៅរស់ប្រភពដដែលបានអោយដឹងថា នាងបានស្លាប់នៅអាយុ ៤០ឆ្នាំ ដោយសារជម្ងឺដុះសាច់ក្នុងអរម៉ូន (មហារីក)។ នេះក៏ចាត់ទុកជាសេចក្ដីជួនដំណឹងមួយ ដើម្បីអោយមនុស្សទាំងអស់គ្នាបានដឹង និងចូលរូមរំលែកទុក្ខដ៏ក្រៀមក្រំ ក្នុងគ្រួសាររបស់នាងផងដែរ៕
ដោយ៖ នារីប្រភព៖ guinnessworldrecords