ស្បែកស ភ្លឺរលោង ស្រស់ស្អាត ជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ជាពិសេសសំរាប់ស្រ្តីដើម្បីបង្ហាញនូវភាពទាក់ទាញ និងការអារម្មណ៍ពី មនុស្សនៅជុំវិញខ្លួន។ តើអ្នកគួរធ្វើយ៉ាងដូចម្តេច ប្រែក្លាយស្បែករបស់អ្នក ឱ្យស ភ្លឺរលោង? ខាងក្រោមនេះ ជាប្រភេទផ្លែឈើដែលជួយឱ្យស្បែករបស់អ្នក ស ភ្លឺរលោង ដោយធម្មជាតិ។

ផ្លែសេរី៖ ជាប្រភេទផ្លែឈើម្យ៉ាង ដែលសម្បូរ ដោយវីតាមីន C ជាតិស្ករ ប្រូតេអ៊ីន ដែកនិង បេតារ៉ូទីន សារជាតិ និង វីតាមីនទាំងនេះ មានតួនាទីយ៉ាងសំខាន់ សំរាប់ប្រព័ន្ធឈាមឱ្យដំណើរការបានល្អ។ មួយវិញទៀត វាក៏មានសមត្ថភាពក្នុង ថែរក្សាស្បែក ឱ្យសម៉ដ្ឋ ភ្លឺរលោង ផងដែរ។
ក្រៅពីនេះ សេរី គឺប្រភេទផ្លែឈើ ដែលមានផ្ទុកនូវជាតិដែក និង បេតាការ៉ូទីនខ្ពស់ ដែលនូវប្រសិទ្ធភាព ក្នុងការសម្រួលឱ្យតម្រងនោម និងឈាម ដើរបានស្រួល។ មុនពេលទទួលទានអាហារ អ្នកគួរទទួលទាន ផ្លែសេរី ឱ្យបាន ២០០ក្រាម ទៅ ៣០០ក្រាម នឹងជួយឱ្យក្រពះរបស់អ្នក ដំណើរការបានល្អ មានសុខភាពល្អ និង គ្មានជំងឺឈឺក្រពះ៕
ដោយ៖ វណ្ណៈប្រភព៖ health